ព្រះត្រៃបិដក ភាគ ២៧
[១១១] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់ក្រុងកោសម្ពី ដើម្បីបិណ្ឌបាត្រ។ លុះព្រះមានព្រះភាគ ទ្រង់ស្តេចទៅក្នុងក្រុងកោសម្ពី ដើម្បីបិណ្ឌបាត្រ ត្រឡប់អំពីបិណ្ឌបាត្រ ក្នុងបច្ឆាភត្តហើយ ទ្រង់ឲ្យរៀបចំសេនាសនៈ ហើយកាន់យកបាត្រ និងចីវរ ទ្រង់ព្រះស្ថិត (ឈរ) សំដែងនូវព្រះគាថាទាំងនេះថា
ជនមានសំឡេងខ្លាំង (ទៅរកគ្នា) ផង ជនធ្វើនូវសេចក្តីបង្កហេតុប្រហែលគ្នាផង សូម្បីជនណាមួយ ដឹងខ្លួនថា អាត្មាអញ ជាបុគ្គលពាល ក៏គ្មានឡើយ កាលបើសង្ឃកំពុងតែបែកគ្នា ក៏មិនបានដឹងហេតុដទៃ ឲ្យក្រៃលែងដែរ(១) ពួកជនដែលភ្លេចស្មារតី ហើយធ្វើឫកពាខ្លួន ដូចជាអ្នកប្រាជ្ញ
(១) មិនដឹងថាសង្ឃបែកគ្នា ព្រោះតែអាត្មាអញ
ID: 636847489378821987
ទៅកាន់ទំព័រ៖