ព្រះត្រៃបិដក ភាគ ២៧
ពួកជនដទៃ(១) តែងមិនដឹងច្បាស់ថា យើងនឹងវិនាស ក្នុងកណ្តាលជំនុំសង្ឃនេះឡើយ បណ្ឌិតទាំងឡាយណា ដឹងច្បាស់ក្នុងជំនុំសង្ឃនោះ ជម្លោះ តែងរម្ងាប់អំពីសំណាក់បណ្ឌិតទាំងនោះ អម្បាលឆ្អឹងមាតាបិតា របស់ទីឃាវុកុមារ គេកាត់ចោល ទាំងជីវិត គេក៏សម្លាប់ចោល ទាំងគោសេះ និងធនធាន គេក៏នាំយកទៅ ទាំងដែន គេក៏រឹបជាន់ដណ្តើមយកអស់ ស្តេចទាំងនោះ ម្តេចគង់មានសេចក្តីព្រមព្រៀងគ្នាបាន ចុះអ្នកទាំងឡាយ ហេតុអ្វី ក៏គ្មានសេចក្តីព្រមព្រៀងគ្នាសោះ បើបុគ្គលបាននូវសំឡាញ់ មានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន(២) ជាអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅសប្បាយ ត្រាច់ទៅជាមួយគ្នា បុគ្គលនោះ អាចគ្របសង្កត់ នូវសេចក្តីអន្តរាយទាំងពួងបាន គប្បីជាអ្នកមានសេចក្តីត្រេកអរ មានស្មារតី ត្រាច់ទៅជាមួយនឹងសំឡាញ់នោះចុះ
(១) ពួកភិក្ខុដែលឈ្លោះគ្នា (២) អដ្ឋកថាមេត្តសូត្រថា បុគ្គលមានប្រាជ្ញា ចេះរក្សាសីល ឲ្យបរិសុទ្ធ ពិចារណាបច្ច័យ មានចីវរជាដើម កំណត់ដឹង នូវសេចក្តីសប្បាយ ៧យ៉ាង មានសប្បាយដោយអាវាសជាដើម ឈ្មោះថា អ្នកមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន
ID: 636847490166117017
ទៅកាន់ទំព័រ៖