ព្រះត្រៃបិដក ភាគ ២៧
បើបុគ្គល មិនបាននូវសំឡាញ់ ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន ជាអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅសប្បាយ ត្រាច់ទៅជាមួយគ្នាទេ បុគ្គលនោះ គួរត្រាច់ទៅតែម្នាក់ឯង ប្រៀបដូចជាព្រះរាជា លះបង់ដែន ដែលខ្លួនឈ្នះហើយ (ត្រាច់ទៅម្នាក់ឯង) ពុំនោះសោត ប្រៀបដូចដំរី ដ៏ប្រសើរ (ត្រាច់ទៅម្នាក់ឯង) ក្នុងព្រៃ ការត្រាច់ទៅ នៃបុគ្គលម្នាក់ឯង ហៅពេញជាប្រសើរ ព្រោះបុគ្គលពាល គ្មានសាហាយតាគុណ(១) ទេ មួយទៀត បុគ្គល គួរត្រាច់ទៅតែម្នាក់ឯង តែថា មិនគួរធ្វើអំពើលាមកឡើយ ដូចដំរីដ៏ប្រសើរ មានសេចក្តីខ្វល់ខ្វាយតិច (ត្រាច់ទៅតែម្នាក់ឯង) ក្នុងព្រៃ។
(១) អដ្ឋកថាធម្មបទថា ចុល្លសីល មជ្ឈិមសីល មហាសីល កថាវត្ថុ១០ ធុតង្គគុណ ១៣ វិបស្សនាញាណ មគ្គ៤ ផល៤ វិជ្ជា៣ អភិញ្ញា៦ និងអមតមហានិព្វាន ឈ្មោះថា សហាយតាគុណ
ID: 636847490682536555
ទៅកាន់ទំព័រ៖