ព្រះត្រៃបិដក ភាគ ២៧

 [​១១៤​]​ ​លុះ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ត្រាស់​សួរ​ ​ដូច្នេះ​ថា​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​(​១​)​ ​អ្នក​ល្មម​អត់ធន់​បានទេ​ឬ​ ​ល្មម​ញ៉ាំង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​បាន​ស្រួល​ទេ​ឬ​ ​អ្នក​ទាំងឡាយ​ ​មិន​លំបាក​ដោយ​បិណ្ឌ​បាត្រ​ទេ​ឬ​។​ ​ឯ​ព្រះ​ថេរៈ​ ​ទាំង៣អង្គ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​យើងខ្ញុំ​ព្រះអង្គ​ ​ល្មម​អត់ធន់​បាន​ ​បពិត្រ​ព្រះមានព្រះភាគ​ ​យើងខ្ញុំ​ព្រះអង្គ​ ​ល្មម​ញ៉ាំង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​បាន​ស្រួល​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​យើងខ្ញុំ​ព្រះអង្គ​ ​មិន​លំបាក​ដោយ​បិណ្ឌ​បាត្រ​ទេ​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ ​បាន​ព្រមព្រៀង​ ​ស្មោះសរ​នឹងគ្នា​ ​មិន​វិវាទគ្នា​ ​ដូចជា​ទឹកដោះ​ ​លាយ​នឹង​ទឹក​ ​សំឡឹង​មើល​គ្នា​ទៅវិញទៅមក​ ​ដោយ​ភ្នែក​ជាទីស្រឡាញ់​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​ ​យើងខ្ញុំ​ព្រះអង្គ​ ​ព្រមព្រៀង​ស្មោះសរ​នឹងគ្នា​ ​មិន​វិវាទគ្នា​ទេ​ ​ដូចជា​ទឹកដោះ​ ​លាយ​នឹង​ទឹក​ ​សំឡឹង​មើល​គ្នា​ទៅវិញទៅមក​ ​ដោយ​ភ្នែក​ជាទីស្រឡាញ់​បាន​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ ​បាន​ព្រមព្រៀង​ ​ស្មោះសរ​នឹងគ្នា​ ​មិន​វិវាទគ្នា​ ​ដូចជា​ទឹកដោះ​ ​លាយ​នឹង​ទឹក​ ​មើល​គ្នា​ទៅវិញទៅមក​ ​ដោយ​ភ្នែក​ជាទីស្រឡាញ់​ ​តើ​ដោយហេតុ​ដូចម្តេច​ខ្លះ​។​
​(​១​)​ ​ទ្រង់​ត្រាស់​ហៅ​ដូច្នេះ​ ​ដោយ​សំដៅយក​ព្រះនាម​ ​នៃ​ព្រះ​ថេរៈ​ ​ទាំង៣ព្រះអង្គ​ ​មាន​អនុ​រុទ្ធ​ជាដើម​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636847491919907328
ទៅកាន់ទំព័រ៖