ព្រះត្រៃបិដក ភាគ ២៧

 [​១១៦​]​ ​ឯ​ព្រះ​នន្ទិ​យៈ​មាន​អាយុ​ ​និង​ព្រះ​កិ​ម្ពិ​លៈ​មាន​អាយុ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ហៅ​ពេញជា​មានលាភ​ ​អត្តភាព​ជា​មនុស្ស​ ​ហៅ​ពេញជា​អាត្មាអញ​បាន​ដោយ​ល្អ​ ​ព្រោះថា​អាត្មាអញ​ ​បាន​នៅជា​មួយ​នឹង​សព្រហ្មចារី​បុគ្គល​ ​មាន​សភាព​យ៉ាងនេះ​ ​សូមទ្រង់មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​តម្កល់​កាយ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ ​បាន​តម្កល់​វចីកម្ម​ ​ប្រកបដោយ​មេត្តា​ ​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ ​បាន​តម្កល់​មនោ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ ​ចំពោះ​លោក​មាន​អាយុ​អម្បាល​នេះ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ដាក់ចិត្ត​របស់​ខ្លួន​ចេញ​ ​ហើយ​ប្រព្រឹត្ត​តាមអំណាចចិត្ត​ ​នៃ​លោក​មាន​អាយុ​ ​ទាំងនេះ​វិញ​ចុះ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏បាន​ដាក់ចិត្ត​ ​របស់​ខ្លួន​ចេញ​ ​ហើយ​ប្រព្រឹត្ត​តាមអំណាចចិត្ត​ ​នៃ​លោក​មាន​អាយុ​ទាំងនេះ​វិញ​ទៅ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ទោះបី​រាងកាយ​ ​របស់​យើងខ្ញុំរាល់គ្នា​ ​ផ្សេងគ្នា​ ​ក៏​ពិតមែន​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636847492465018507
ទៅកាន់ទំព័រ៖