ព្រះត្រៃបិដក ភាគ ២៧
ប៉ុន្តែចិត្តហាក់ដូចតែមួយ។ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំព្រះអង្គ ព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា ដូចជាទឹកដោះ លាយនឹងទឹក មើលគ្នាទៅវិញទៅមក ដោយចក្ខុជាទីស្រឡាញ់បាន ដោយហេតុយ៉ាងនេះឯង។
[១១៧] ម្នាលអនុរុទ្ធទាំងឡាយ ប្រពៃហើយ ប្រពៃហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ មិនបានប្រហែលធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ខ្លះដែរឬ។ ព្រះករុណា ព្រះអង្គ យើងខ្ញុំព្រះអង្គ មិនបានប្រហែលធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ ដែលមិនបានប្រហែលធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន តើដោយហេតុដូចម្តេច។
[១១៨] សូមទ្រង់ព្រះមេត្តាប្រោស បណ្តាយើងខ្ញុំព្រះអង្គ ដែលនៅក្នុងទីនេះ បើលោកអង្គណា ត្រឡប់មកអំពីបិណ្ឌបាត ក្នុងស្រុកមុនគេ លោកអង្គនោះ រៀបចំក្រាលអាសនៈ តម្កល់ទឹកឆាន់ និងទឹកប្រើប្រាស់ តម្កល់ភាជន៍សម្រាប់ផ្ទេរ លោកអង្គណា ត្រឡប់មកអំពីបិណ្ឌបាតក្នុងស្រុក ក្រោយគេ បើមានរបស់ ដែលសល់ពីឆាន់
ID: 636847492733723876
ទៅកាន់ទំព័រ៖