ព្រះត្រៃបិដក ភាគ ២៧

 [​១១៩​]​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ចុះ​កាលដែល​អ្នក​ទាំងឡាយ​ ​មិនបាន​ប្រហែសធ្វេស​ ​មាន​ព្យាយាម​ដុត​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ប្រព្រឹត្ត​នៅ​គ្រប់​ឥរិយាបថ​ ​ទាំង៤​ ​យ៉ាងនេះ​ ​តើ​អ្នក​ទាំងឡាយ​ ​ត្រាស់​ដឹង​នូវ​ផាសុវិហារ​ធម៌​ ​ដ៏​វិសេស​ ​គឺ​ញាណទស្សនៈ​ ​ដ៏​ប្រសើរ​ ​ដែល​អាច​កំចាត់​បង់​ ​នូវ​កិលេស​ ​ដ៏​ក្រៃលែង​ ​ជាង​មនុស្សធម៌​ ​មាន​ឬទេ​។​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ក្នុង​ទីនេះ​ ​យើងខ្ញុំ​ព្រះអង្គ​ ​មិនបាន​ប្រហែសធ្វេស​ ​មាន​ព្យាយាម​ដុត​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ប្រព្រឹត្ត​នៅ​គ្រប់​ឥរិយាបថ​ ​ក៏​ស្គាល់​ច្បាស់​ ​នូវ​ពន្លឺផង​ ​នូវ​ការ​ឃើញ​រូប​ទាំងឡាយ​ផង​ ​ប៉ុន្តែ​ឯ​ពន្លឺ​ ​និង​ការ​ឃើញ​រូប​ទាំងឡាយ​នោះ​ ​របស់​យើងខ្ញុំ​ព្រះអង្គ​ ​មិន​នៅ​យូរប៉ុន្មាន​ ​ក៏​បាត់​ទៅវិញ​ ​ឯ​យើងខ្ញុំ​ព្រះអង្គ​ ​ក៏​មិនបាន​ត្រាស់​ដឹង​ ​នូវ​និមិត្ត​នោះ​ទេ​។​
 ​[​១២០​]​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ត្រាស់​ដឹង​នូវ​និមិត្ត​នោះ​ ​ជា​ប្រាកដ​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ក្នុង​កាលមុន​ ​អំពី​ការ​ត្រាស់​ដឹង​ ​តថាគត​ ​មិនទាន់​បាន​ត្រាស់​ដឹង​ ​នៅជា​ពោធិសត្វ​នៅឡើយ​ ​ក៏​ស្គាល់​ច្បាស់​ ​នូវ​ពន្លឺផង​ ​នូវ​ការ​ឃើញ​រូប​ទាំងឡាយ​ផង​។
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636847493325917748
ទៅកាន់ទំព័រ៖