ព្រះត្រៃបិដក ភាគ ២៧
ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា អមនសិការៈ (ការមិនធ្វើទុកក្នុងចិត្ត) កើតឡើងហើយ ដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានអមនសិការៈ ជាហេតុ កាលបើសមាធិ ឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ វិចិកិច្ឆា និងអមនសិការៈ កើតឡើងមិនបាន ដល់អាត្មាអញទៀត យ៉ាងណា អាត្មាអញ នឹងធ្វើយ៉ាងនោះ។
[១២២] ម្នាលអនុរុទ្ធទាំងឡាយ តថាគត។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ថីនមិទ្ធៈ (សេចក្តីងងុយ និងងោកងក់) កើតឡើងហើយ ដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែថីនមិទ្ធៈជាហេតុ កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើគរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ វិចិកិច្ឆា អមនសិការៈ និងថីនមិទ្ធៈ កើតឡើងមិនបាន ដល់អាត្មាអញទៀត យ៉ាងណា អាត្មាអញ នឹងធ្វើយ៉ាងនោះ។
ID: 636847493863898518
ទៅកាន់ទំព័រ៖