ព្រះត្រៃបិដក ភាគ ២៧

ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ដូច​បុរស​ចាប់​សត្វ​ចាប​ខ្លាំងពេក​ ​ដោយដៃ​ទាំងពីរ​ ​សត្វ​ចាប​នោះ​ ​គប្បី​ស្លាប់​ក្នុង​ដៃ​នោះ​មិនខាន​ ​យ៉ាងណាមិញ​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​សេចក្តី​ព្យាយាម​តឹង​ហួសពេក​ ​របស់​តថាគត​កើតឡើង​ហើយ​ ​ឯស​មា​ធិ​របស់​តថាគត​ ​ក៏​ឃ្លាត​ទៅ​ ​ព្រោះតែ​មាន​សេចក្តី​ព្យាយាម​តឹង​ហួសពេក​ជាហេតុ​ ​កាលបើ​សមាធិ​ឃ្លាត​ទៅ​ហើយ​ ​ពន្លឺ​ ​និង​ការ​ឃើញ​រូប​ទាំងឡាយ​បាត់បង់​ទៅ​ដែរ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​វិចិកិច្ឆា​ ​អ​មនសិ​កា​រៈ​ ​ថីនមិទ្ធៈ​ ​សេចក្តី​រន្ធត់​កាយ​ ​សេចក្តី​ឆ្មើងឆ្មៃ​ ​សេចក្តី​ក្រវល់ក្រវាយ​កាយ​ ​និង​សេចក្តី​ព្យាយាម​តឹង​ហួសពេក​ ​កើតឡើង​មិនបាន​ ​ដល់​តថាគត​ទៀត​ ​យ៉ាងណា​ ​តថាគត​នឹង​ធ្វើ​យ៉ាងនោះ​។​
 [​១២៧​]​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​។​បេ​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សេចក្តី​ព្យាយាម​ធូរ​ពេក​ ​របស់​អាត្មាអញ​កើតឡើង​ហើយ​ ​ឯស​មា​ធិ​ ​របស់​អាត្មាអញ​ ​ក៏​ឃ្លាត​ទៅ​ ​ព្រោះតែ​មាន​សេចក្តី​ព្យាយាម​ធូរ​ពេក​ ​ជាហេតុ​ ​កាលបើ​សមាធិ​ ​ឃ្លាត​ទៅ​ហើយ​ ​ពន្លឺ​ ​និង​ការ​ឃើញ​រូប​ទាំងឡាយ​ ​ក៏​បាត់បង់​ទៅ​ដែរ​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ដូច​បុរស​ចាប់​សត្វ​ចាប​ស្រាល​ពេក​ ​សត្វ​ចាប​នោះ​ ​គប្បី​ហើរ​ទៅ​អំពី​ដៃ​ ​នៃ​បុរស​នោះ​បាន​ ​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636847494944500325
ទៅកាន់ទំព័រ៖