ព្រះត្រៃបិដក ភាគ ២៧

ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​សេចក្តី​ព្យាយាម​ធូរ​ពេក​ ​របស់​តថាគត​កើតឡើង​ហើយ​ ​ឯស​មា​ធិ​របស់​តថាគត​ក៏​ឃ្លាត​ទៅ​ ​ព្រោះតែ​មាន​សេចក្តី​ព្យាយាម​ធូរ​ពេក​ជាហេតុ​ ​កាលបើ​សមាធិ​ឃ្លាត​ទៅ​ហើយ​ ​ពន្លឺ​ ​និង​ការ​ឃើញ​រូប​ទាំងឡាយ​ក៏​បាត់​ទៅ​ដែរ​ ​យ៉ាងនោះ​ឯង​។​ ​វិចិកិច្ឆា​ ​អ​មនសិ​កា​រៈ​ ​ថីនមិទ្ធៈ​ ​សេចក្តី​រន្ធត់​កាយ​ ​សេចក្តី​ឆ្មើងឆ្មៃ​ ​សេចក្តី​ក្រវល់ក្រវាយ​កាយ​ ​សេចក្តី​ព្យាយាម​តឹង​ពេក​ ​និង​សេចក្តី​ព្យាយាម​ធូរ​ពេក​ ​កើតឡើង​មិនបាន​ ​ដល់​តថាគត​ទៀត​ ​យ៉ាងណា​ ​តថាគត​នឹង​ធ្វើ​ ​យ៉ាងនោះ​។​
 ​[​១២៨​]​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​ ​។​បេ​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សេចក្តី​ប្រាថ្នា​ហួសពេក​ ​(​តណ្ហា​)​ ​របស់​អាត្មាអញ​ ​កើតឡើង​ហើយ​ ​ឯស​មា​ធិ​ ​របស់​អាត្មាអញ​ ​ក៏​ឃ្លាត​ទៅ​ ​ព្រោះតែ​មាន​សេចក្តី​ប្រាថ្នា​ហួសពេក​ជាហេតុ​ ​កាលបើ​សមាធិ​ឃ្លាត​ទៅ​ហើយ​ ​ពន្លឺ​ ​និង​ការ​ឃើញ​រូប​ទាំងឡាយ​ ​ក៏​បាត់​ទៅ​ដែរ​។​ ​វិចិកិច្ឆា​ ​អ​មនសិ​កា​រៈ​ ​ថីនមិទ្ធៈ​ ​សេចក្តី​រន្ធត់​កាយ​ ​សេចក្តី​ឆ្មើងឆ្មៃ​ ​សេចក្តី​ក្រវល់ក្រវាយ​កាយ​ ​សេចក្តី​ព្យាយាម​តឹង​ពេក​ ​សេចក្តី​ព្យាយាម​ធូរ​ពេក​ ​និង​សេចក្តី​ប្រាថ្នា​ហួសពេក​ ​កើតឡើង​មិនបាន​ ​ដល់​អាត្មាអញ​ទៀត​ ​យ៉ាងណា​ ​អាត្មាអញ​ ​នឹង​ធ្វើ​យ៉ាងនោះ​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636847495229696638
ទៅកាន់ទំព័រ៖