ព្រះត្រៃបិដក ភាគ ២៧

 ​[​១២៩​]​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​ ​។​បេ​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​នានត្ត​សញ្ញា​ ​(​សេចក្តី​សំគាល់​ផ្សេងគ្នា​)​ ​កើតឡើង​ហើយ​ ​ដល់​អាត្មាអញ​ ​ឯស​មា​ធិ​ ​របស់​អាត្មាអញ​ ​ក៏​ឃ្លាត​ទៅ​ ​ព្រោះតែ​មាន​នានត្ត​សញ្ញា​ជាហេតុ​ ​កាលបើ​សមាធិ​ ​ឃ្លាត​ទៅ​ហើយ​ ​ពន្លឺ​ ​និង​ការ​ឃើញ​រូប​ទាំងឡាយ​ ​ក៏​បាត់​ទៅ​ដែរ​។​ ​វិចិកិច្ឆា​ ​អ​មនសិ​កា​រៈ​ ​ថីនមិទ្ធៈ​ ​សេចក្តី​រន្ធត់​កាយ​ ​សេចក្តី​ឆ្មើងឆ្មៃ​ ​សេចក្តី​ក្រវល់ក្រវាយ​កាយ​ ​សេចក្តី​ព្យាយាម​តឹង​ពេក​ ​សេចក្តី​ព្យាយាម​ធូរ​ពេក​ ​សេចក្តី​ប្រាថ្នា​ហួសពេក​ ​និង​នានត្ត​សញ្ញា​ ​កើតឡើង​មិនបាន​ទៀត​ ​ដល់​អាត្មាអញ​ ​យ៉ាងណា​ ​អាត្មាអញ​ ​នឹង​ធ្វើ​យ៉ាងនោះ​។​
 ​[​១៣០​]​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​ ​មិនបាន​ប្រហែសធ្វេស​ ​ខំព្យាយាម​ដុត​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ប្រព្រឹត្ត​នៅ​គ្រប់​ឥរិយាបថ​ ​ក៏​ស្គាល់​ច្បាស់​នូវ​ពន្លឺផង​ ​នូវ​ការ​ឃើញ​រូប​ទាំងឡាយ​ផង​។​ ​ប៉ុន្តែ​ ​ពន្លឺ​ ​និង​ការ​ឃើញ​រូប​ទាំងឡាយ​នោះ​ ​របស់​តថាគត​ ​មិន​នៅ​យូរប៉ុន្មាន​ ​ក៏​បាត់​ទៅវិញ​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ចុះ​មានហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​ពន្លឺ​ ​និង​ការ​ឃើញ​រូប​ទាំងឡាយ​ ​របស់​អាត្មាអញ​ ​បាត់​ទៅ​។​ ​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636847495544074619
ទៅកាន់ទំព័រ៖