ព្រះត្រៃបិដក ភាគ ២៧
ហើយក៏បានលះបង់ ថីនមិទ្ធៈ ជាឧបក្កិលេស របស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីរន្ធត់កាយ ជាឧបក្កិលេស របស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីរន្ធត់កាយ ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីឆ្មើងឆ្មៃ ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីឆ្មើងឆ្មៃ ជាឧបក្កិលេស របស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីក្រវល់ក្រវាយកាយ ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីក្រវល់ក្រវាយកាយ ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីព្យាយាមតឹងពេក ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីព្យាយាមតឹងពេក ជាឧបក្កិលេស របស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីព្យាយាមធូរពេក ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីព្យាមធូរពេក ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីប្រាថ្នាហួសពេក ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីប្រាថ្នាហួសពេក ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា នានត្តសញ្ញា ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវនានត្តសញ្ញា ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា ការសំឡឹងមើលនូវរូបក្រៃពេក ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវការសំឡឹងមើលនូវរូបក្រៃពេក ជាឧបក្កិលេសរបស់ចិត្តចេញ។
ID: 636847496059904123
ទៅកាន់ទំព័រ៖