ព្រះត្រៃបិដក ភាគ ២៧
[១៣២] ម្នាលអនុរុទ្ធទាំងឡាយ តថាគតមិនបានប្រហែសធ្វេស ខំព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ស្គាល់ច្បាស់នូវពន្លឺ តែមិនបានឃើញរូបទាំងឡាយទេ បានឃើញរូបទាំងឡាយ តែមិនបានស្គាល់ច្បាស់នូវពន្លឺទេ រហូតអស់មួយយប់ ក៏មាន រហូតអស់មួយថ្ងៃ ក៏មាន រហូតអស់មួយយប់ មួយថ្ងៃ ក៏មាន។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ចុះមានហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យអាត្មាអញ ស្គាល់ច្បាស់នូវពន្លឺ តែមិនបានឃើញរូបទាំងឡាយ បានឃើញនូវរូបទាំងឡាយ តែមិនស្គាល់ច្បាស់នូវពន្លឺ រហូតអស់មួយយប់ ក៏មាន រហូតអស់មួយថ្ងៃ ក៏មាន រហូតអស់មួយយប់ មួយថ្ងៃ ក៏មាន។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សម័យណា អាត្មាអញ មិនបានធ្វើទុកក្នុងចិត្ត នូវរូបនិមិត្ត តែបានធ្វើទុកក្នុងចិត្តនូវឱភាសនិមិត្ត (ពន្លឺ) ប៉ុណ្ណោះ សម័យនោះ អាត្មាអញស្គាល់ច្បាស់នូវពន្លឺ តែមិនបានឃើញរូបទាំងឡាយ មួយទៀត សម័យណា អាត្មាអញ មិនបានធ្វើទុកក្នុងចិត្ត នូវឱភាសនិមិត្ត
ID: 636847496399723559
ទៅកាន់ទំព័រ៖