ព្រះត្រៃបិដក ភាគ ២៧

តែ​បាន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​រូប​និមិត្ត​ ​(​ប៉ុណ្ណោះ​)​ ​សម័យ​នោះ​ ​អាត្មាអញ​ ​បានឃើញ​រូប​ទាំងឡាយ​ ​តែ​មិនបាន​ស្គាល់​ច្បាស់​នូវ​ពន្លឺ​ឡើយ​ ​រហូត​អស់​មួយ​យប់​ ​ក៏​មាន​ ​រហូត​អស់​មួយថ្ងៃ​ ​ក៏​មាន​ ​រហូត​អស់​មួយ​យប់​ ​មួយថ្ងៃ​ ​ក៏​មាន​។​
 [​១៣៣​]​ ​ម្នាល​អនុ​រទ្ធ​ទាំងឡាយ​ ​តថាគត​ ​មិនបាន​ប្រហែសធ្វេស​ ​ខំព្យាយាម​ដុត​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ប្រព្រឹត្ត​នៅ​គ្រប់​ឥរិយាបថ​ ​ក៏​ស្គាល់​ច្បាស់​នូវ​ពន្លឺ​ ​មាន​ប្រមាណ​តិច​ផង​ ​ឃើញ​រូប​ទាំងឡាយ​ ​មាន​ប្រមាណ​តិច​ផង​ ​ស្គាល់​ច្បាស់​ពន្លឺ​ ​ប្រមាណ​មិនបាន​ផង​ ​ឃើញ​រូប​ទាំងឡាយ​ ​ប្រមាណ​មិនបាន​ផង​ ​រហូត​អស់​មួយ​យប់​ក៏​មាន​ ​រហូត​អស់​មួយថ្ងៃ​ក៏​មាន​ ​រហូត​អស់​មួយ​យប់​ ​មួយថ្ងៃ​ ​ក៏​មាន​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ចុះ​មានហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​អាត្មាអញ​ស្គាល់​ពន្លឺ​ ​មាន​ប្រមាណ​តិច​ផង​ ​ឃើញ​រូប​ទាំងឡាយ​មាន​ប្រមាណ​តិច​ផង​ ​ស្គាល់​ច្បាស់​នូវ​ពន្លឺ​ ​ប្រមាណ​មិនបាន​ផង​ ​ឃើញ​រូប​ទាំងឡាយ​ ​ប្រមាណ​មិនបាន​ផង​ ​រហូត​អស់​មួយ​យប់​ក៏​មាន​ ​រហូត​អស់​មួយថ្ងៃ​ក៏​មាន​ ​រហូត​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636847496696480533
ទៅកាន់ទំព័រ៖