ព្រះត្រៃបិដក ភាគ ២៧

អស់​មួយ​យប់​ ​មួយថ្ងៃ​ ​ក៏​មាន​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​សម័យ​ណា​ ​សមាធិ​របស់​អាត្មាអញ​ ​មាន​ប្រមាណ​តិច​(​១​)​ ​សម័យ​នោះ​ ​ចក្ខុ​របស់​អាត្មាអញ​ ​ក៏​មាន​ប្រមាណ​តិច​(​២​)​ ​ដែរ​ ​ព្រោះតែ​ចក្ខុ​មាន​ប្រមាណ​តិច​ ​បាន​ជា​អាត្មាអញ​ស្គាល់​ច្បាស់​ពន្លឺ​ ​មាន​ប្រមាណ​តិច​ផង​ ​ឃើញ​រូប​ទាំងឡាយ​ ​មាន​ប្រមាណ​តិច​ផង​ ​មួយទៀត​ ​សម័យ​ណា​ ​សមាធិ​របស់​អាត្មាអញ​ ​ប្រមាណ​មិនបាន​ ​សម័យ​នោះ​ ​ចក្ខុ​របស់​អាត្មាអញ​ ​ប្រមាណ​មិនបាន​ដែរ​ ​ព្រោះតែ​ចក្ខុ​ប្រមាណ​មិនបាន​ ​បាន​ជា​អាត្មាអញ​ ​ស្គាល់​ច្បាស់​ពន្លឺ​ ​ប្រមាណ​មិនបាន​ផង​ ​ឃើញ​រូប​ទាំងឡាយ​ ​ប្រមាណ​មិនបាន​ផង​ ​រហូត​អស់​មួយ​យប់​ ​ក៏​មាន​ ​រហូត​អស់​មួយថ្ងៃ​ ​ក៏​មាន​ ​រហូត​អស់​មួយ​យប់​ ​មួយថ្ងៃ​ ​ក៏​មាន​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​កាលបើ​តថាគត​ដឹង​ច្បាស់​ថា​ ​វិចិកិច្ឆា​ ​ជា​ឧបក្កិលេស​របស់​ចិត្ត​ហើយ​ ​ក៏បាន​លះបង់​វិចិកិច្ឆា​ ​ជា​ឧបក្កិលេស​របស់​ចិត្ត​ចេញ​។​ ​ដឹង​ច្បាស់​ថា​ ​អ​មនសិ​កា​រៈ​ ​ជា​ឧបក្កិលេស​របស់​ចិត្ត​ហើយ​ ​
​(​១​)​ ​សមាធិ​ដែល​ថោកថយ​ ​(​២​)​ ​ចក្ខុ​ដែល​អាប់អន់​
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636847497027489465
ទៅកាន់ទំព័រ៖