ព្រះត្រៃបិដក ភាគ ២៧
ក៏បានលះបង់អមនសិការៈ ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា ថីនមិទ្ធៈ ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់ថីនមិទ្ធៈ ជាឧបក្កិលេស របស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីរន្ធត់កាយ ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់សេចក្តីរន្ធត់កាយ ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីឆ្មើងឆ្មៃ ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់សេចក្តីឆ្មើងឆ្មៃ ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីក្រវល់ក្រវាយកាយ ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់សេចក្តីក្រវល់ក្រវាយកាយ ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីព្យាយាមតឹងពេក ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់សេចក្តីព្យាយាមតឹងពេក ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីព្យាយាមធូរពេក ជាឧបក្កិលេស របស់ចិត្តហើយ ក៏បានលះបង់សេចក្តីព្យាយាមធូរពេក ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីប្រាថ្នាហួសពេក ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់សេចក្តីប្រាថ្នាហួសពេក ជាឧបក្កិលេសរបស់ចិត្តចេញ។
ID: 636847497264303010
ទៅកាន់ទំព័រ៖