ព្រះត្រៃបិដក ភាគ ២៧

ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងអស់​នោះ​ ​នឹង​ចូលកាន់​សុញ្ញ​តៈ​ ​ដ៏​បរិសុទ្ធ​ ​ប្រសើរ​ក្រៃលែង​នេះឯង​។​ ​ម្នាល​អានន្ទ​ ​បើ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​បច្ចុប្បន្ន​កាល​ ​ចូលកាន់​សុញ្ញ​តៈ​ ​ដ៏​បរិសុទ្ធ​ ​ប្រសើរ​ក្រៃលែង​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងអស់​នោះ​ ​តែង​ចូលកាន់​សុញ្ញ​តៈ​ ​ដ៏​បរិសុទ្ធ​ ​ប្រសើរ​ក្រៃលែង​នេះឯង​។​ ​ម្នាល​អានន្ទ​ ​ហេតុ​នោះ​ ​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​ត្រូវ​គិតថា​ ​យើង​រាល់គ្នា​ ​នឹង​ចូលកាន់​សុញ្ញ​តៈ​ ​ដ៏​បរិសុទ្ធ​ ​ប្រសើរ​ក្រៃលែង​ ​ម្នាល​អានន្ទ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​នឹង​ភាសិត​របស់​ព្រះមានព្រះភាគ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​

​ចប់​ ​ចូឡ​សុញ្ញ​ត​សូត្រ​ ​ទី១​។​

ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636847437074730364
ទៅកាន់ទំព័រ៖