ព្រះត្រៃបិដក ភាគ ២៧

បាន​ចម្រើន​សមាធិ​ ​ប្រកបដោយ​វិត្ត​កៈ​ ​ប្រកបដោយ​វិចារៈ​រួចហើយ​។​ ​បាន​ចម្រើន​សមាធិ​ ​មិន​មាន​វិត្ត​កៈ​ ​មានតែ​វិចារៈ​រួចហើយ​។​ ​បាន​ចម្រើន​សមាធិ​ ​មិន​មាន​វិត្ត​កៈ​ ​ទាំង​មិន​មាន​វិចារៈ​រួចហើយ​។​ ​បាន​ចម្រើន​សមាធិ​ ​ប្រកបដោយ​បីតិ​រួចហើយ​។​ ​បាន​ចម្រើន​សមាធិ​មិន​មាន​បីតិ​រួចហើយ​។​ ​បាន​ចម្រើន​សមាធិ​ ​ប្រកបដោយ​សេចក្តី​សប្បាយ​រួចហើយ​។​ ​បាន​ចម្រើន​សមាធិ​ ​ប្រកបដោយ​ឧបេក្ខា​រួចហើយ​។​ ​សេចក្តី​ដឹង​ ​និង​សេចក្តី​ឃើញ​ ​ក៏​កើតឡើង​ដល់​តថាគត​ថា​ ​វិមុត្តិ​របស់​អាត្មាអញ​ ​ជា​ធម្មជាតិ​មិន​កក្រើក​ ​ជាតិ​របស់​អាត្មាអញ​នេះ​ ​មាន​ក្នុង​ទីបំផុត​ ​ឥឡូវនេះ​ ​សេចក្តី​កើត​ទៀត​ ​មិន​មាន​ឡើយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ឧបក្កិលេស​សូត្រ​ទី៨​។​

ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636847497793543281
ទៅកាន់ទំព័រ៖