ព្រះត្រៃបិដក ភាគ ២៧

ពាល​បណ្ឌិត​សូត្រ​ ​ទី៩​


 [​១៣៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អា​ថ​បណ្ឌិ​ក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​កាល​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​វត្ត​នោះ​ ​បាន​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
 [​១៣៦​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​មានហេតុ​ជា​គ្រឿង​ចំណាំ​ថា​ ​ពាល​ ​មានហេតុ​ជា​គ្រឿងសំគាល់​ថា​ ​ពាល​ ​មាន​ចរិ​កជា​ពាល​ ​៣យ៉ាងនេះ​។​ ​ហេតុ៣យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​គិត​គំនិតអាក្រក់១​ ​និយាយ​សំដី​អាក្រក់១​ ​ធ្វើអំពើ​អាក្រក់១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​បុគ្គល​ពាល​ ​ជា​អ្នក​មិន​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636847498123082130
ទៅកាន់ទំព័រ៖