ព្រះត្រៃបិដក ភាគ ២៧

ឲ្យ​ដេក​ផ្ងា​លើ​ឈើ​អណ្តោត​ទាំង​រស់​ខ្លះ​ ​ឲ្យ​កាត់​ក្បាល​ដោយ​ដាវ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​តែង​ត្រិះរិះ​ក្នុង​អំពើ​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ព្រះរាជា​ទាំងឡាយ​ ​ចាប់ចោរ​ដែល​ប្រព្រឹត្ត​អាក្រក់​បាន​ហើយ​ ​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​កម្ម​ក​រណ៍​ផ្សេង​ៗ​ ​គឺ​ឲ្យ​វាយ​ដោយ​រំពាត់​ខ្លះ​។​បេ​។​ ​ឲ្យ​កាត់​ក្បាល​ ​ដោយ​ដាវ​ខ្លះ​ ​ព្រោះតែ​បាបកម្ម​ ​មាន​សភាព​យ៉ាង​ណាៗ​។​ ​ធម៌​ទាំងឡាយ​នោះ​ ​ក៏​មាននៅ​ក្នុង​អញ​ផង​ ​ខ្លួន​អញ​សោត​ ​ក៏​ប្រាកដ​ក្នុង​ធម៌​ទាំងនោះ​ផង​។​ ​បើ​ព្រះរាជា​ទាំងឡាយ​ ​ជ្រាប​នូវ​អញ​ហើយ​ ​មុខ​ជា​ព្រះរាជា​ ​នឹង​ចាប់​អញ​ ​ហើយ​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​កម្ម​ក​រណ៍​ផ្សេង​ៗ​មិនខាន​ ​គឺ​ឲ្យ​វាយ​ដោយ​រំពាត់​ខ្លះ​។​បេ​។​ ​ឲ្យ​ដេក​ផ្ងា​លើ​ឈើ​អណ្តោត​ទាំង​រស់​ខ្លះ​ ​ឲ្យ​កាត់​ក្បាល​ដោយ​ដាវ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​តែង​ទទួល​ទុក្ខ​ ​ទោមនស្ស​ ​ទី២​ ​នេះឯង​ ​ក្នុង​បច្ចុប្បន្ន​។​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636847500472056483
ទៅកាន់ទំព័រ៖