ព្រះត្រៃបិដក ភាគ ២៧

ដែល​អ្នកផង​និយាយ​តាម​ហេតុ​ ​តែង​និយាយ​ថា​ ​ជាទី​មិន​គួរ​ប្រាថ្នា​តែមួយ​យ៉ាង​ ​មិន​គួរ​ត្រេកអរ​តែមួយ​យ៉ាង​ ​មិន​គួរ​ពេញចិត្ត​តែមួយ​យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មិន​ងាយ​នឹង​ធ្វើ​ឧបមា​ ​ឲ្យ​ដល់កម្រិត​នរក​ ​ដែល​មានទុក្ខ​បាន​ឡើយ​។​
 [​១៤១​]​ ​កាលបើ​ព្រះអង្គ​ទ្រង់​ត្រាស់​ ​យ៉ាងនេះ​ហើយ​ ​មាន​ភិក្ខុ​មួយ​រូប​ ​ក្រាបបង្គំទូល​សួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ចុះ​ព្រះអង្គ​ ​អាច​នឹង​ធ្វើ​សេចក្តី​ឧបមា​បាន​ឬទេ​។​ ​ព្រះមានព្រះភាគ​ត្រាស់​តប​ថា​ ​ម្នាល​ភិក្ខុ​ ​តថាគត​ ​អាច​នឹង​ធ្វើ​បាន​ ​រួច​ទ្រង់​សំដែង​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ពួក​រាជបុរស​ ​ចាប់ចោរ​ប្រព្រឹត្ត​អាក្រក់​បាន​ហើយ​ ​នាំមក​ថ្វាយព្រះ​រាជា​ ​ទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​អ្នកនេះ​ជា​ចោរ​ ​ប្រព្រឹត្ត​អាក្រក់​នឹង​ព្រះអង្គ​ ​បើ​ទ្រង់​សព្វ​ព្រះ​ហ្ឬទ័យ​នឹង​ដាក់​អាជ្ញា​ណា​ ​ដល់​ចោរ​នេះ​ ​សូម​ទ្រង់​ដាក់​អាជ្ញា​នោះ​ចុះ​។​ ​ព្រះរាជា​ ​មាន​ព្រះ​ឱង្ការ​ ​យ៉ាងនេះ​ថា​ ​នែ​ប្រស្តែង​ ​ចូរ​អ្នករាល់គ្នា​ ​ទៅ​យក​លំពែង​មួយ​រយ​ ​ចាក់​បុរស​នេះ​ ​ក្នុង​វេលា​ព្រឹកព្រហាម​ចុះ​។​ ​ពួក​រាជបុរស​ ​ក៏​យក​លំពែង​មួយ​រយ​ ​ចាក់​បុរស​នោះ​ ​ក្នុង​វេលា​ព្រឹកព្រហាម​។​ ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636847501221089326
ទៅកាន់ទំព័រ៖