ព្រះត្រៃបិដក ភាគ ២៧

មហា​សុញ្ញ​ត​សូត្រ​ ​ទី២​


 [​១១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​និគ្រោធារាម​ ​ទៀប​ក្រុង​កបិល​ព័ស្តុ​ ​នា​ដែន​របស់​ពួក​សក្កៈ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ស្តេច​ចូ​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​កបិល​ព័ស្តុ​។​ ​លុះ​ព្រះអង្គ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​កបិល​ព័ស្តុ​ហើយ​ ​ត្រឡប់​មក​ពី​បិណ្ឌបាត​វិញ​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ក៏​ចូល​ទៅកាន់​វិហារ​ ​របស់​សក្កៈ​ ​ឈ្មោះ​ ​កាឡ​ខេម​កៈ​ ​ដើម្បី​សម្រាក​ព្រះអង្គ​ ​ក្នុង​វេលា​ថ្ងៃ​។​ ​សម័យ​នោះ​ឯង​ ​ក្នុង​វិហារ​របស់​កាឡ​ខេម​ក​សក្កៈ​ ​មាន​គេ​ក្រាល​សេនាសនៈ​ទុក​ច្រើន​។​ ​លំដាប់នោះ​ ​ព្រះមានបុណ្យ​ ​ទ្រង់ទត​ឃើញ​សេនាសនៈ​ច្រើន​ ​គេ​រៀបចំ​ទុក​ ​ក្នុង​វិហារ​របស់​កាឡ​ខេម​ក​សក្កៈ​។​ ​លុះ​ព្រះអង្គ​ទត​ឃើញ​ហើយ​ ​ក៏​មានព្រះហឫទ័យ​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សេនាសនៈ​ច្រើន​ ​គេ​រៀបចំ​ទុក​ ​ក្នុង​វិហារ​របស់​កាឡ​ខេម​ក​សក្កៈ​ ​ទំនងជា​មាន​ពួក​ភិក្ខុ​ច្រើន​ ​នៅក្នុង​ទីនេះ​ទេ​ដឹង​។​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636847437340665574
ទៅកាន់ទំព័រ៖