ព្រះត្រៃបិដក ភាគ ២៧

ឆេះ​នឹង​កំសួល​ពពុះ​ ​ក្នុង​ខ្ទះ​ទង់ដែង​នោះ​ ​ចួនកាល​អណ្តែត​ឡើងលើ​ម្តង​ ​ចួនកាល​អណ្តែត​ចុះក្រោម​ម្តង​ ​ចួនកាល​អណ្តែត​ទទឹង​ម្តង​។​ ​សត្វ​នោះ​ ​រងទុក្ខ​វេទនា​ ​ក្លាខ្លាំង​ ​ខ្លោចផ្សា​ក្នុង​ខ្ទះ​ទង់ដែង​នោះ​ ​បើ​បាបកម្ម​នោះ​ ​មិនទាន់​អស់​ដរាបណា​ ​ក៏​មិន​ធ្វើ​មរណកាល​ដរាប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ក៏​ចាប់​បោះ​សត្វ​នោះ​ ​ទៅ​ក្នុង​មហានរក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហានរក​នោះ​សោត​ ​
​មាន​ជ្រុង​បួន​ ​មាន​ទ្វារ​បួន​ ​បែងចែក​ដោយ​ចំ​ណែ​កៗ​ ​មាន​របង​ដែក​ព័ទ្ធជុំវិញ​ ​គ្រប​ដោយ​គម្រប​ដែក​។​ ​ផ្ទៃក្រោម​នៃ​មហានរក​នោះ​ ​សុទ្ធតែ​ដែក​ ​មាន​ភ្លើង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​ផ្សាយ​ទៅ​ ​បាន​មួយ​រយ​យោជន៍​ជុំវិញ​ ​តាំង​នៅ​សព្វ​ៗ​កាល​។​

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សម្តែង​រៀបរាប់​ ​អំពី​នរក​ ​ដោយ​អនេកបរិយាយ​ទៅ​ ​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែ​ដំណើរ​ដែល​តថាគត​ពោល​ទៅ​ ​មិន​ងាយ​នឹង​ដល់កម្រិត​នរក​ ​ដែល​មានទុក្ខ​បាន​ឡើយ​។​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636847502737986087
ទៅកាន់ទំព័រ៖