ព្រះត្រៃបិដក ភាគ ២៧

 [​១៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ពួក​សត្វតិរច្ឆាន​ ​(​ខ្លះ​)​ ​មាន​ស្មៅ​ជា​អាហារ​។​ ​ពួក​សត្វតិរច្ឆាន​ទាំងនោះ​ ​រមែង​ស៊ី​ស្មៅ​ស្រស់​ ​ច្រឹប​ផ្តាច់​ដោយ​ធ្មេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ពួក​សត្វតិរច្ឆាន​ ​ដែល​មាន​ស្មៅ​ជា​អាហារ​ ​តើ​អ្វីខ្លះ​ ​គឺ​ ​សេះ​ ​គោ​ ​លា​ ​ពពែ​ ​ម្រឹគ​ ​ឬក៏​សត្វតិរច្ឆាន​ណាមួយ​ដទៃទៀត​ ​ដែល​មាន​ស្មៅ​ជា​អាហារ​ដូចគ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​នោះ​ឯង​ ​ជា​អ្នក​ជាប់នឹង​រស់​អាហារ​ ​ក្នុង​កាលពីមុន​ ​ក្នុង​លោក​នេះ​ ​ហើយ​ធ្វើ​កម្ម​ដ៏​លាមក​ ​ក្នុង​លោក​នេះ​ ​លុះ​បែង​ធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើតជា​មួយ​នឹង​ពួក​សត្វ​ ​ដែល​មាន​ស្មៅ​ជា​អាហារ​នោះ​។​
 [​១៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ពួក​សត្វតិរច្ឆាន​ ​(​ខ្លះ​)​ ​មាន​លាមក​ជា​អាហារ​។​ ​ពួក​សត្វតិរច្ឆាន​ទាំងនោះ​ ​គ្រាន់តែធុំក្លិន​លាមក​អំពី​ចម្ងាយ​ ​ក៏​ស្ទុះ​ទៅ​ ​ដោយ​គិតថា​ ​យើង​នឹង​ស៊ីក្នុង​ទីនុ៎ះ​ ​យើង​នឹង​ស៊ីក្នុង​ទីនុ៎ះ​។​ ​ពួក​ព្រាហ្មណ៍​ ​តែង​ស្ទុះ​ទៅតាម​ក្លិន​នៃ​គ្រឿងបូជា​ ​ដោយ​គិតថា​ ​យើង​នឹង​បរិភោគ​ ​ក្នុង​ទីនុ៎ះ​ ​យើង​នឹង​បរិភោគ​ ​ក្នុង​ទីនុ៎ះ​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ពួក​សត្វតិរច្ឆាន​ ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636847503016562021
ទៅកាន់ទំព័រ៖