ព្រះត្រៃបិដក ភាគ ២៧

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​នោះ​ឯង​ ​ជា​អ្នក​ជាប់នឹង​រស​អាហារ​ ​ក្នុង​កាលមុន​ ​ក្នុង​លោក​នេះ​ ​ហើយ​ធ្វើ​នូវ​កម្ម​ដ៏​លាមក​ ​ក្នុង​លោក​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើតជា​មួយ​នឹង​ពួក​សត្វ​ ​ដែល​កើត​ក្នុង​ទី​ងងឹត​ ​ចាស់​ក្នុង​ទី​ងងឹត​ ​ស្លាប់​ក៏​ក្នុង​ទី​ងងឹត​នោះ​។​
 [​១៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ពួក​សត្វតិរច្ឆាន​ ​កើត​ក្នុងទឹក​ ​ចាស់​ក្នុងទឹក​ ​ស្លាប់​ក៏​ក្នុងទឹក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ពួក​សត្វតិរច្ឆាន​ ​កើត​ក្នុងទឹក​ ​ចាស់​ក្នុងទឹក​ ​ស្លាប់​ក៏​ក្នុងទឹក​ ​តើ​អ្វីខ្លះ​ ​គឺ​ ​ត្រី​ ​អណ្តើក​ ​ក្រពើ​ ​ឬក៏​សត្វតិរច្ឆាន​ណាមួយ​ ​ក្រៅពី​នេះ​ទៀត​ ​ដែល​កើត​ក្នុងទឹក​ ​ចាស់​ក្នុងទឹក​ ​ស្លាប់​ក៏​ក្នុងទឹក​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​នោះ​ឯង​ ​ជា​អ្នក​ជាប់នឹង​រស​អាហារ​ ​ក្នុង​កាលមុន​ ​ក្នុង​លោក​នេះ​ ​ហើយ​ធ្វើ​នូវ​កម្ម​ដ៏​លាមក​ ​ក្នុង​លោក​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើតជា​មួយ​នឹង​ពួក​សត្វ​ ​ដែល​កើត​ក្នុងទឹក​ ​ចាស់​ក្នុងទឹក​ ​ស្លាប់​ក៏​ក្នុងទឹក​នោះ​។​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636847503556552906
ទៅកាន់ទំព័រ៖