ព្រះត្រៃបិដក ភាគ ២៧

ចាស់​ក្នុង​ទី​មិន​ស្អាត​ ​ស្លាប់​ក៏​ក្នុង​ទី​មិន​ស្អាត​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​ ​រៀបរាប់​នូវ​កំណើត​ ​នៃ​សត្វតិរច្ឆាន​ ​ដោយ​អនេកបរិយាយ​ទៅ​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែ​ដំណើរ​ដែល​តថាគត​ពោល​ទៅ​ ​ក៏​មិន​ងាយ​នឹង​ដល់កម្រិត​កំណើត​សត្វតិរច្ឆាន​ ​ដែល​មានទុក្ខ​បាន​ឡើយ​។​
 [​១៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​ដាក់​នឹម​ ​ដែល​មាន​ច្បោះ​តែមួយ​ ​ទៅ​ក្នុង​មហាសមុទ្រ​។​ ​ខ្យល់​ពី​ខាងកើត​ ​បក់​បន្សាត់​នឹម​នោះ​ទៅ​ខាងលិច​ ​ខ្យល់​ពី​ខាងលិច​ ​បក់​បន្សាត់​ទៅ​ខាងកើត​ ​ខ្យល់​ពី​ខាងជើង​ ​បក់​បន្សាត់​ទៅ​ខាងត្បូង​ ​ខ្យល់​ពី​ខាងត្បូង​ ​បក់​បន្សាត់​ទៅ​ខាងជើង​។​ ​ក្នុង​មហាសមុទ្រ​នោះ​ ​មាន​អណ្តើក​ខ្វាក់​មួយ​ ​អណ្តើក​នោះ​ ​អំណឹះ​ទៅ​មួយ​រយ​ឆ្នាំ​ ​ទើប​ងើបឡើង​ម្តង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​អណ្តើក​ខ្វាក់​នោះ​ ​តើ​អាច​នឹង​ច្រកក​ឲ្យ​ចូល​ទៅ​ក្នុង​នឹម​ ​ដែល​មាន​ច្បោះ​តែមួយ​នោះ​បាន​ឬទេ​។​ ​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636847504017359263
ទៅកាន់ទំព័រ៖