ព្រះត្រៃបិដក ភាគ ២៧

ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​មិនបានទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​បើ​ក្រែងតែ​កន្លង​កាល​ទៅ​ម្តង​ៗ​ ​យូរអង្វែង​ណាស់​ ​(​ទើប​អណ្តើក​នោះ​ ​ច្រកក​ចូល​ទៅ​ក្នុង​ច្បោះ​នឹម​នោះ​បាន​)​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អណ្តើក​ខ្វាក់​នោះ​ ​ច្រកក​ឲ្យ​ចូល​ទៅ​ក្នុង​នឹម​ ​ដែល​មាន​ច្បោះ​តែមួយ​នោះ​ ​ទុក​ថា​ជា​ឆាប់​ណាស់​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​ពាល​ ​ទៅ​កើតជា​វិនិបាត​ម្តង​ហើយ​ ​កម្រ​នឹង​បាន​អត្តភាព​មក​ជា​មនុស្ស​វិញ​ ​ជាង​អណ្តើក​ខ្វាក់​នោះ​ទៅទៀត​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ក្នុង​វិនិបាត​នោះ​ ​មិន​មានការ​ប្រព្រឹត្តិ​ធម៌​ដ៏​ស្មើ​ ​មិន​មានការ​ធ្វើកុសល​ ​មិន​មានការ​ធ្វើបុណ្យ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​ការ​ខាំ​ស៊ី​នូវ​គ្នា​ ​និង​គ្នា​ ​សម្លាប់​គ្នា​ដែល​មាន​កម្លាំង​ថយ​ ​តែង​មាននៅ​ក្នុង​វិនិបាត​នោះ​។​
 [​១៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​នោះ​ឯង​ ​ប្រសិនបើ​អំណឹះ​កាល​ ​យូរអង្វែង​ទៅ​ ​ម្តង​ៗ​ ​ទើបបាន​មកកាន់​អត្តភាព​ជា​មនុស្ស​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​តែង​កើត​ក្នុង​ត្រកូល​ថោកទាប​ ​គឺ​ ​ត្រកូល​ចណ្ឌាល​ ​ត្រកូល​អ្នកនេសាទ​ ​ត្រកូល​អ្នក​ត្បាញ​ផែង​ ​ត្រកូល​អ្នកធ្វើ​រថ​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636847504262843304
ទៅកាន់ទំព័រ៖