ព្រះត្រៃបិដក ភាគ ២៧

 [​១២​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​កំពុង​ចាត់ចែង​ ​ដេរ​ចីពរ​ ​ក្នុង​វិហារ​របស់​ ​ឃ​ដាយ​សក្កៈ​ ​ជាមួយនឹង​ពួក​ភិក្ខុ​ច្រើន​រូប​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​អំពី​ផល​សមាបត្តិ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ស្តេច​ចូល​ទៅកាន់​វិហារ​របស់​ឃ​ដាយ​សក្កៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​រៀបចំ​ទុក​។​ ​លុះ​ព្រះអង្គ​គង់​ស៊ប់​ហើយ​ ​ក៏​ត្រាស់​សួរ​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​សេនាសនៈ​ច្រើន​ ​ដែលគេ​បាន​រៀបចំ​ទុក​ ​ក្នុង​វិហារ​របស់​កាឡ​ខេម​ក​សក្កៈ​ ​ហើយ​មាន​ទាំង​ពួក​ភិក្ខុ​នៅក្នុង​ទីនុ៎ះ​ ​អ្វី​ច្រើនម្ល៉េះ​។​ ​ព្រះ​អានន្ទ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សេនាសនៈ​ច្រើន​ ​ដែលគេ​រៀបចំ​ទុក​ ​ក្នុង​វិហារ​របស់​កាឡ​ខេម​ក​សក្កៈ​ ​ហើយ​មាន​ពួក​ភិក្ខុ​ច្រើន​នៅក្នុង​ទីនុ៎ះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​(​ព្រោះ​)​ ​ពេលនេះ​ ​ជា​ពេល​ធ្វើ​ចីវរ​ ​ប្រព្រឹត្ត​មកដល់​យើងខ្ញុំ​ទាំងឡាយ​។​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636847437563928344
ទៅកាន់ទំព័រ៖