ព្រះត្រៃបិដក ភាគ ២៧

 [​១៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ជា​បណ្ឌិត​ ​មានហេតុ​ជា​គ្រឿង​ចំណាំ​ថា​ ​ជា​បណ្ឌិត​ ​មានហេតុ​ជា​គ្រឿងសំគាល់​ថា​ជា​បណ្ឌិត​ ​មាន​ចរិត​ជា​បណ្ឌិត​ ​៣​ ​យ៉ាងនេះ​។​ ​ហេតុ៣យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ជា​បណ្ឌិត​ក្នុង​លោក​នេះ​ ​ជា​អ្នក​គិត​គំនិតល្អ១​ ​និយាយ​សំដី​ល្អ១​ ​ធ្វើអំពើ​ល្អ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ជន​ជា​បណ្ឌិត​នោះ​ ​ជា​អ្នក​មិន​គិត​គំនិតល្អ​ផង​ ​មិន​និយាយ​សំដី​ល្អ​ផង​ ​មិន​ធ្វើអំពើ​ល្អ​ផង​ទេ​។​ ​តើ​ពួក​អ្នកប្រាជ្ញ​ណា​ ​នឹង​ស្គាល់​ជន​ជា​បណ្ឌិត​នោះ​ថា​ ​អ្នក​ដ៏​ចម្រើន​នេះ​ ​ជា​បណ្ឌិត​ ​ជា​សប្បុរស​ ​ដូច្នេះ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ជា​បណ្ឌិត​ ​ជា​អ្នក​គិត​គំនិតល្អ​ផង​ ​និយាយ​សំដី​ល្អ​ផង​ ​ធ្វើអំពើ​ល្អ​ផង​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​បាន​ជាពួក​អ្នកប្រាជ្ញ​ ​ស្គាល់​ជន​ជា​បណ្ឌិត​នោះ​ថា​ ​អ្នកនេះ​ជា​បណ្ឌិត​ ​ជា​សប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ជា​បណ្ឌិត​នោះ​សោត​ ​តែង​ទទួល​នូវ​សេចក្តី​សុខ​ ​សោមនស្ស​ ​៣យ៉ាង​ ​ក្នុង​បច្ចុប្បន្ន​នេះ​។​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636847504943792252
ទៅកាន់ទំព័រ៖