ព្រះត្រៃបិដក ភាគ ២៧

 [​១៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ជន​ជា​បណ្ឌិត​ ​អង្គុយ​ក្នុង​សាលា​ក្តី​ ​អង្គុយ​ក្នុង​ច្រក​ក្តី​ ​អង្គុយ​ក្នុង​ផ្លូវបែក​ជា៤ក្តី​ ​ចំណែក​អ្នកផង​ ​ដែល​អង្គុយ​ក្នុង​បរិស័ទ​នោះ​ ​តែង​ប្រឹក្សា​ពាក្យ​ ​(​ថ្លែង​អំពី​ទោស​)​ ​ដែល​កើតអំពី​អំពើនោះ​ ​ដ៏​សមគួរ​ដល់​អំពើនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ជន​ជា​បណ្ឌិត​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​ហេតុ​ជាទី​តាំង​ ​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ផឹក​នូវ​សុរា​ ​និង​មេរ័យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ជា​បណ្ឌិត​នោះ​ ​តែង​គិត​ក្នុង​ពាក្យ​ ​ដែល​អ្នកផង​និយា​នោះ​ថា​ ​អ្នកផង​តែង​ប្រឹក្សា​ពាក្យ​ណា​ ​ដែល​កើតអំពី​អំពើនោះ​ ​ដ៏​សមគួរ​ដល់​អំពើនោះ​ ​ធម៌​ទាំងឡាយ​នោះ​ ​មាននៅ​ក្នុង​អញ​ផង​ ​ខ្លួន​អញ​សោត​ ​ក៏​ប្រាកដ​ក្នុង​ធម៌​ទាំងនោះ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ជា​បណ្ឌិត​ ​តែង​ទទួល​នូវ​សេចក្តី​សុខ​ ​សោមនស្ស​ ​ទី១នេះ​ ​ក្នុង​បច្ចុប្បន្ន​។​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636847505203357098
ទៅកាន់ទំព័រ៖