ព្រះត្រៃបិដក ភាគ ២៧

ឲ្យ​ធ្វើ​នូវ​ពលិ​សមំសិ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ថ្ពក់​មាត់​ ​ដោយ​កាង​ ​ឬ​សន្ទូច​(​១​)​ ​ខ្លះ​ ​ឲ្យ​ធ្វើ​នូវ​ក​ហាប​ណ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើ​ ​ឲ្យ​ខូច​សរីរៈ​ប្រមាណ​ប៉ុន​កហាបណៈ​ ​មួយ​ៗ​ខ្លះ​(​២​)​ ​ឲ្យ​ធ្វើ​នូវ​ខា​រាប​ត​ច្ឆិ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​យក​ទឹក​ផ្សា​ស្រោច​ខ្លះ​(​៣​)​ ​ឲ្យ​ធ្វើ​នូវ​ប​លី​ឃ​បរិវត្តិ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យ​ដូចជា​បង្វិល​ជើងគុល​ ​ឬ​សសរ​គោល​ខ្លះ​(​៤​)​ ​ធ្វើ​នូវ​ប​លា​លបី​ឋ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យ​ដូចជា​កណ្តាប់​ចំបើង​ខ្លះ​(​៥​)​ ​ឲ្យ​ស្រោច​ដោយ​ប្រេង​ដ៏​ក្តៅ​ខ្លះ​ ​ឲ្យ​ឆ្កែខាំ​ខ្លះ​ ​ឲ្យ​ដេក​ផ្ងា​លើ​ឈើ​អណ្តោត​ទាំង​រស់​ខ្លះ​ ​ឲ្យ​កាត់​ក្បាល​ដោយ​ដាវ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​តែង​ត្រិះរិះ​ ​ក្នុង​អំពើ​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ព្រះរាជា​ទាំងឡាយ​ ​ចាប់ចោរ​ដែល​ប្រព្រឹត្ត​អាក្រក់​បាន​ហើយ​ ​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​កម្ម​ក​រណ៍​ផ្សេង​ៗ​ ​គឺ​ឲ្យ​វាយ​ដោយ​រំពាត់​ខ្លះ​ ​ឲ្យ​វាយ​ដោយ​ផ្តៅ​ខ្លះ​ ​ឲ្យ​វាយ​ដោយ​ដំបង​ខ្លី​ខ្លះ​ ​ឲ្យ​កាត់​ដៃ​ខ្លះ​ ​ឲ្យ​កាត់​ជើង​ខ្លះ​ ​ឲ្យ​កាត់​ទាំង​ដៃ​ ​ទាំង​ជើង​ខ្លះ​ ​ឲ្យ​កាត់​ស្លឹកត្រចៀក​ខ្លះ​ ​
​(​១​)​-​(​៥​)​ ​មើល​នយលក្ខណៈ​ ​ក្នុង​មហា​ទុក្ខក្ខន្ធ​សូត្រ​ ​ក្នុង​គម្ពីរ​មជ្ឈិមនិកាយ​ ​មូល​បណ្ណា​សកៈ​ ​បឋម​ភាគ​ ​ត្រង់​ទំព័រ​ ​៣២០​-​៣២១​។​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636847506384174637
ទៅកាន់ទំព័រ៖