ព្រះត្រៃបិដក ភាគ ២៧

ឲ្យ​កាត់​ច្រមុះ​ខ្លះ​ ​ឲ្យ​កាត់​ទាំង​ស្លឹកត្រចៀក​ ​ទាំង​ច្រមុះ​ខ្លះ​ ​ឲ្យ​ធ្វើ​ពិ​លង្គ​ថា​លិក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យ​ដូចជា​ឆ្នាំង​ដាក់​ទឹក​ជ្រក់​ខ្លះ​ ​ឲ្យ​ធ្វើ​នូវ​សង្ខ​មុ​ណ្ឌិ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើ​ក្បាល​ឲ្យ​រលីង​ដូចជា​សំបក​ស័ង្ខ​ខ្លះ​ ​ឲ្យ​ធ្វើ​នូវ​រាហុមុខ​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើ​មាត់​ឲ្យ​ដូចជា​មាត់​រាហុ​ខ្លះ​ ​ឲ្យ​ធ្វើ​នូវ​ជោតិ​មា​លិក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើខ្លួន​មនុស្ស​ឲ្យ​ដូចជា​ផ្កាភ្លើង​ខ្លះ​ ​ឲ្យ​ធ្វើ​នូវ​ហត្ថ​ប្ប​ជ្ជោ​តិក​កម្ម​ ​គឺ​អំពើ​ដែលគេ​ដុត​ដៃ​ខ្លះ​ ​ឲ្យ​ធ្វើ​នូវ​ឯ​រក​វត្តិ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើ​ ​ឲ្យ​ដូចជា​ពន្លាត់ស្បែក​ពពែ​ខ្លះ​ ​ឲ្យ​ធ្វើ​នូវ​ចីរ​ក​វាសិក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើ​ ​ឲ្យ​ដូចជា​ស្លៀកសំពត់​សំបក​ឈើ​ខ្លះ​ ​ឲ្យ​ធ្វើ​នូវ​ឯ​ណេយ្យ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើ​ ​ឲ្យ​ដូចជា​ជើង​សត្វ​ទ្រាយ​ខ្លះ​ ​ឲ្យ​ធ្វើ​នូវ​ពលិ​សមំសិ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ថ្ពក់​មាត់​ ​ដោយ​កាង​ ​ឬ​សន្ទូច​ ​ខ្លះ​ ​ឲ្យ​ធ្វើ​នូវ​ក​ហាប​ណ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើ​ ​ឲ្យ​ខូច​សរីរៈ​ប្រមាណ​ប៉ុន​ក​ហា​បណៈ​មួយ​ៗ​ខ្លះ​ ​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636847506614527813
ទៅកាន់ទំព័រ៖