ព្រះត្រៃបិដក ភាគ ២៧

មិន​លំបាក​ ​មិន​ខ្សឹកខ្សួល​ ​មិន​គក់​ទ្រូង​ទ្រហោយំ​ ​មិនដល់​នូវ​សេចក្តី​វង្វេង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ជា​បណ្ឌិត​ ​តែង​ទទួល​សេចក្តី​សុខ​ ​សោមនស្ស​ ​ទី៣​ ​នេះឯង​ ​ក្នុង​បច្ចុប្បន្ន​។​
 [​១៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ជា​បណ្ឌិត​នោះ​សោត​ ​បាន​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកផង​ដែល​និយាយ​តាម​ហេតុ​ ​តែង​និយាយចំ​ពោះ​ទីណា​ ​ថា​ជាទី​គួរ​ប្រាថ្នា​តែមួយ​យ៉ាង​ ​គួរ​ត្រេកអរ​តែមួយ​យ៉ាង​ ​គួរ​ពេញចិត្ត​តែមួយ​យ៉ាង​ដូច្នេះ​ ​ទីនោះ​ ​គឺ​ឋានសួគ៌​នោះ​ឯង​ ​ដែល​អ្នកផង​និយាយ​តាម​ហេតុ​ ​តែង​និយាយ​ថា​ ​ជាទី​គួរ​ប្រាថ្នា​តែមួយ​យ៉ាង​ ​គួរ​ត្រេកអរ​តែមួយ​យ៉ាង​ ​គួរ​ពេញចិត្ត​តែមួយ​យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មិន​ងាយ​នឹង​ធ្វើ​ឧបមា​ ​ឲ្យ​ដល់កម្រិត​ឋានសួគ៌​ ​ដែល​មាន​សេចក្តី​សុខ​បាន​ឡើយ​។​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636847507398512654
ទៅកាន់ទំព័រ៖