ព្រះត្រៃបិដក ភាគ ២៧

ក៏​ទ្រង់​ប្រថាប់​នៅក្នុង​ប្រទេស​នោះ​ ​ព្រមដោយ​ចតុរង្គសេនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ពួក​ស្តេច​ណា​ ​ជា​សឹកសត្រូវ​ ​នៅក្នុង​ទិសខាងជើង​ ​ស្តេច​ទាំងនោះ​ ​ក៏​នាំគ្នា​ចូល​ទៅ​គាល់​ព្រះបាទ​ចក្រពត្តិ​ ​ហើយ​ក្រាបបង្គំទូល​ ​យ៉ាងនេះ​ថា​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ស្តេច​មក​ចុះ​ ​បពិត្រមហារាជ​ ​ទ្រង់​ស្តេច​មក​ល្អ​ហើយ​ ​បពិត្រមហារាជ​ ​រាជសម្បត្តិ​របស់ខ្ញុំ​ព្រះអង្គ​ ​ជា​ព្រះរាជទ្រព្យ​របស់​ព្រះអង្គ​ហើយ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ ​ទ្រង់​ប្រៀនប្រដៅ​ចុះ​។​ ​ព្រះបាទ​ចក្រពត្តិ​ ​ទ្រង់​ក៏​មាន​ព្រះរាជឱង្ការ​ ​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ ​មិន​ត្រូវ​សម្លាប់សត្វ​ ​មិន​ត្រូវ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​មិន​ត្រូវ​ប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​មិន​ត្រូវ​ពោល​ពាក្យ​មុសាវាទ​ ​មិន​ត្រូវ​ផឹកទឹក​ស្រវឹង​ឡើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​បរិភោគ​តែ​របស់​ ​ដែល​គួរ​បរិភោគ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ពួក​ស្តេច​ណា​ ​ជា​សឹកសត្រូវ​ ​ក្នុង​ទិសខាងជើង​ ​ស្តេច​ទាំងនោះ​ ​ក៏​ត្រឡប់ជា​ចុះចូល​ព្រះបាទ​ចក្រពត្តិ​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តពីនោះមក​ ​ចក្ក​រត​ន៍​នោះ​ ​បាន​បង្ក្រាប​ផែនដី​ ​ដែល​មាន​សមុទ្រ​ជា​ព្រំប្រទល់​ ​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636847508447302641
ទៅកាន់ទំព័រ៖