ព្រះត្រៃបិដក ភាគ ២៧

រួច​ត្រឡប់​មកកាន់​រាជធានី​នោះ​វិញ​ ​ហើយ​ឋិតនៅ​ ​(​ក្នុង​របៀង​នៃ​សាលាវិនិច្ឆ័យ​)​ ​ទៀប​ទ្វារ​ ​នៃ​ព្រះបរមរាជវាំង​ ​របស់​ព្រះបាទ​ចក្រពត្តិ​ ​(​នៅនឹង​ថ្កល់​)​ ​ហាក់ដូចជា​បាក់​ភ្លៅ​ ​ហើយ​បំភ្លឺ​ទ្វារ​ ​ក្នុង​ព្រះបរមរាជវាំង​ ​នៃ​ព្រះបាទ​ចក្រពត្តិ​ ​(​ឲ្យ​ភ្លឺ​ព្រោងព្រាត​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ក​រត​ន៍​បែបនេះ​ ​តែង​កើតឡើង​ប្រាកដ​ ​ដល់​ស្តេច​ចក្រពត្តិ​។​
 [​១៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ហត្ថិ​រត​ន៍​ ​(​ដំរី​កែវ​)​ ​ក៏​កើត​ប្រាកដ​ ​ដល់​ស្តេច​ចក្រពត្តិ​។​ ​(​ដំរី​កែវ​នោះ​)​ ​ជា​ស្តេច​ដំរី​ ​ឈ្មោះ​ ​ឧបោសថ​ ​មាន​សម្បុរស​សុទ្ធ​ ​មាន​អវយវៈ​តូច​ធំ​ ​សមរម្យ​ទាំងអស់​។​ ​ជា​ដំរី​មាន​ឫទ្ធិ​ ​អាច​ហោះ​ទៅលើ​អាកាស​បាន​។​ ​លុះ​ព្រះបាទ​ចក្រពត្តិ​ ​ទ្រង់ទត​ឃើញ​ហើយ​ ​ក៏​មានព្រះហឫទ័យ​ជ្រះថ្លា​ថា​ ​អើ​ ​យាន​ដំរី​ល្អ​ណាស់​តើ​ហ្ន៎​ ​ប្រសិនបើ​ចូល​ទៅ​បង្ហាត់​បាន​ ​(​ជា​ការ​ប្រពៃ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ហត្ថិ​រត​ន៍​នោះ​ ​ក៏​ដល់​នូវ​ការ​បង្ហាត់​បាន​ ​ដូចជា​ដំរី​អាជានេយ្យ​ដ៏​ល្អ​ ​ដែលគេ​បង្ហាត់​បាន​របៀប​ល្អ​យូរអង្វែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្តេច​ចក្រពត្តិ​ ​កាល​ទ្រង់​នឹង​ល្បងមើល​ហត្ថិ​រត​ន៍​នោះ​ឯង​ ​មុនដំបូង​ ​ទ្រង់​ឡើង​គង់​ ​(​លើ​ហត្ថិ​រត​ន៍​នោះ​)​ ​ក្នុង​វេលា​ព្រឹកព្រហាម​ ​ហើយ​ស្តេច​ទៅ​ត្រួតត្រា​នូវ​ផែនដី​ ​មាន​សមុទ្រ​ជា​ព្រំប្រទល់​ ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636847508705217393
ទៅកាន់ទំព័រ៖