ព្រះត្រៃបិដក ភាគ ២៧

ក្នុង​រដូវ​ក្តៅ​ ​មានខ្លួន​ត្រជាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​តែប៉ុណ្ណោះ​សោត​ ​ឥត្ថី​រត​ន៍​នោះ​ឯង​ ​មាន​ក្លិន​ខ្លឹមចន្ទន៍​ ​ផ្សាយ​ចេញ​អំពី​កាយ​ ​មាន​ក្លិន​ផ្កា​ឧប្បល​ ​ផ្សាយ​ចេញ​អំពី​មាត់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥត្ថី​រត​ន៍​នោះ​ឯង​ ​ជា​ស្ត្រី​តែង​ក្រោក​ឡើង​មុន​ ​តែង​អង្គុយ​ក្រោយ​(​១​)​ ​យកចិត្ត​ទុកដាក់​ធ្វើ​ការ​អ្វី​ៗ​ ​ប្រព្រឹត្ត​តម្រូវ​ព្រះហឫទ័យ​ ​ពោល​តែ​ពាក្យជា​ទី​ពេញព្រះហឫទ័យ​ ​របស់​ស្តេច​ចក្រពត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥត្ថី​រត​ន៍​នោះ​ឯង​ ​សូម្បីតែ​ចិត្ត​ ​ក៏​មិន​ប្រព្រឹត្ត​កន្លង​ស្តេច​ចក្រពត្តិ​ទៅ​ហើយ​ ​ម្តេច​ឡើយ​នឹង​ប្រព្រឹត្ត​កន្លង​ដោយ​កាយ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥត្ថិ​រត​ន៍​ ​មាន​សភាព​យ៉ាងនេះ​ឯង​ ​តែង​កើត​ប្រាកដ​ ​ដល់​ស្តេច​ចក្រពត្តិ​។​
 [​១៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តទៅទៀត​ ​គហបតិ​រត​ន៍​(​២​)​ ​(​គហបតី​កែវ​)​ ​ក៏​កើត​ប្រាកដ​ ​ដល់​ស្តេច​ចក្រពត្តិ​។​ ​ឯ​គហបតិ​រត​ន៍​នោះ​ ​មាន​ទិព្វចក្ខុ​ ​កើតអំពី​ផល​នៃ​កុសលកម្ម​ ​អាច​មើលឃើញ​កំណប់ទ្រព្យ​ ​
​(​១​)​ ​មើល​មហា​សុ​ទស្សន​សូត្រ​ ​ទីឃនិកាយ​ ​មហាវគ្គ​ ​ភាគ​ ​១៧​ ​ទំព័រ​ ​១២​ ​នយលក្ខណៈ​ ​លេខ២​។​ ​(​២​)​ ​មើល​មហា​សុ​ទស្សន​សូត្រ​ ​ទីឃនិកាយ​ ​មហាវគ្គ​ ​ភាគ​ ​១៧​ ​ទំព័រ​ ​១៣​ ​ត្រង់​នយលក្ខណៈ​ ​លេខ១​។​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636847510053264497
ទៅកាន់ទំព័រ៖