ព្រះត្រៃបិដក ភាគ ២៧
ត្រេកអរនឹងគ្នីគ្នា ចូលចិត្តនឹងគ្នីគ្នា រីករាយនឹងគ្នីគ្នា អាចនឹងចូលកាន់ចេតោវិមុត្តិ ដែលផុតស្រឡះចាកកិលេស ជាទីរីករាយ ឬនឹងចូលកាន់ចេតោវិមុត្តិ ដែលមិនទាន់ផុតស្រឡះចាកពួកកិលេស ជាវិមុត្តិមិនកំរើក ដោយកិលេសបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលអានន្ទ លុះតែភិក្ខុណា ចេញចាកពួក ហើយទៅសម្ងំនៅតែម្នាក់ឯង ភិក្ខុនោះ នឹងចូលកាន់ចេតោវិមុត្តិ ដែលផុតចាកពួកកិលេស ជាទីរីករាយ ឬនឹងចូលកាន់ចេតោវិមុត្តិ ដែលមិនទាន់ផុតចាកពួកកិលេស ជាវិមុត្តិមិនកំរើកដោយកិលេស ជាប្រាកដ ពាក្យដូច្នេះនេះ ទើបសមហេតុ។ ម្នាលអានន្ទ តថាគត ពិចារណារកមើលមិនឃើញនូវរូប សូម្បីតែមួយ ដែបុគ្គលត្រេកអរ ត្រេកត្រអាលយ៉ាងមំាំ ហើយមិនកើតសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីតានតឹង ព្រោះមិនមានការប្រែប្រួលទៅជាប្រការដទៃ នោះសោះឡើយ។
ID: 636847438008783789
ទៅកាន់ទំព័រ៖