ព្រះត្រៃបិដក ភាគ ២៧

បពិត្រមហារាជ​ ​ប្រាក់​ ​និង​មាស​ប៉ុណ្ណេះ​ ​ល្មម​ធ្វើ​ព្រះរាជកិច្ច​បាន​ហើយ​ ​បពិត្រមហារាជ​ ​ប្រាក់​ ​និង​មាស​ប៉ុណ្ណេះ​ ​ខ្ញុំ​ព្រះអង្គ​ថ្វាយ​ហើយ​។​ ​ស្តេច​ចក្រពត្តិ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​គហបតី​ ​ប្រាក់​ ​និង​មាស​ប៉ុណ្ណេះ​ ​ល្មម​ហើយ​ ​ម្នាល​គហបតី​ ​ប្រាក់​ ​និង​មាស​ប៉ុណ្ណេះ​ ​ល្មម​ធ្វើ​កិច្ច​បាន​ហើយ​ ​ម្នាល​គហបតី​ ​ប្រាក់​ ​និង​មាស​ប៉ុណ្ណេះ​ ​អ្នកឯង​ថ្វាយ​យើង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គហបតិ​រត​ន៍​ ​មាន​សភាព​យ៉ាងនេះ​ ​តែង​កើត​ប្រាកដ​ ​ដល់​ស្តេច​ចក្រពត្តិ​។​
 [​១៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តទៅទៀត​ ​បរិនាយក​រត​ន៍​(​១​)​ ​(​បរិនាយក​កែវ​)​ ​ក៏​កើត​ប្រាកដ​ ​ដល់​ស្តេច​ចក្រពត្តិ​។​ ​(​បរិនាយក​កែវ​នោះ​)​ ​ជា​បណ្ឌិត​វាងវៃ​ ​មាន​ប្រាជ្ញា​ ​អង់អាច​ ​ដើម្បី​ញ៉ាំង​ស្តេច​ចក្រពត្តិ​ ​ដែល​ខ្លួន​គួរឲ្យ​ស្តេច​ចូល​ទៅ​ ​ឲ្យ​ចូល​ទៅ​បាន​ ​ដើម្បី​ញ៉ាំង​ស្តេច​ចក្រពត្តិ​ ​ដែល​ខ្លួន​គួរឲ្យ​ស្តេច​ចេញទៅ​ ​ឲ្យ​ចេញទៅ​បាន​ ​ដើម្បី​ញ៉ាំង​ស្តេច​ចក្រពត្តិ​ ​ឲ្យ​តាំងងារ​បុគ្គល​ ​ដែល​គួរ​តាំង​បាន​។​ ​បរិនាយក​រត​ន៍​នោះ​ ​ចូល​ទៅ​គាល់​ស្តេច​ចក្រពត្តិ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​កុំ​មាន​សេចក្តី​ខ្វល់ខ្វាយ​ឡើយ​ ​
​(​១​)​ ​មើល​មហា​សុ​ទស្សន​សូត្រ​ ​ទីឃនិកាយ​ ​មហាវគ្គ​ ​ភាគ​ ​១៧​ ​ទំព័រ​ ​១៤​ ​ត្រង់​នយលក្ខណៈ​ ​លេខ១​។​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636847510666629580
ទៅកាន់ទំព័រ៖