ព្រះត្រៃបិដក ភាគ ២៧

បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​កំណើត​ប្រេតវិស័យ​ ​ចំណែក​សត្វ​ទាំងឡាយ​នេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​អ្នក​តិះដៀល​ ​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ ​ជា​មិច្ឆា​ទិដ្ឋ​ ​ប្រកាន់​នូវ​អំពើ​ជា​មិច្ឆាទិដ្ឋិ​ ​លុះ​សត្វ​ទាំងនោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ចំណែក​ពួក​សត្វ​នេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​អ្នក​តិះដៀល​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ ​ជា​មិច្ឆា​ទិដ្ឋ​ ​ប្រកាន់​នូវ​អំពើ​ជា​មិច្ឆាទិដ្ឋិ​ ​លុះ​សត្វ​ទាំងនោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​។​
 [​១៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ចាប់​បុរស​នោះ​ ​ត្រង់​ដើម​ដៃ​ផ្សេង​ៗ​ ​នាំ​យក​ទៅ​ថ្វាយព្រះ​យមរាជ​(​១​)​ ​រួច​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ឧប​បត្តិ​ទេព​ ​បុរស​នេះ​ ​ជា​អ្នក​មិន​គោរព​មាតាបិតា​ ​មិន​គោរព​សមណៈ​ ​មិន​គោរព​ព្រាហ្មណ៍​ ​មិន​កោតក្រែង​ក្នុង​ត្រកូល​រៀមច្បង​ទេ​ ​សូម​ទ្រង់​ដាក់​អាជ្ញា​ ​ដល់​បុរស​នេះ​ចុះ​។​
​(​១​)​ ​ស្តេ​នោះ​ ​គឺជា​ស្តេច​វេមានិកប្រេត​ ​ព្រោះ​វេមានិកប្រេត​នេះ​ ​ចួនកាល​សោយ​ទិព្វ​សម្បត្តិ​ ​គឺ​មាន​ដើមក​ប្ប​ព្រឹក្ស​ជា​ទិព្វ​ ​ឧទ្យា​ជា​ទិព្វ​ ​ស្រី​របាំ​ជា​ទិព្វ​ ​ក្នុង​ទិព្វវិមាន​ ​ចួនកាល​ក្លាយទៅជា​ព្រះ​យមរាជ​ ​សោយកម្ម​វិបាក​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636847513268458396
ទៅកាន់ទំព័រ៖