ព្រះត្រៃបិដក ភាគ ២៧

 [​១៤​]​ ​ម្នាល​អានន្ទ​ ​វិហារធម៌​ ​(​ការ​នៅ​)​ ​ក្នុង​ទីស្ងាត់​ ​តថាគត​ ​បាន​ត្រាស់​ដឹង​ហើយ​ ​គឺ​បានសម្រេច​ ​នូវ​សុញ្ញ​ត​ផល​សមាបត្តិ​ក្នុង​សន្តាន​ ​ព្រោះ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សង្ខត​និមិត្ត​ទាំងអស់​ ​(​មាន​រូប​ជាដើម​)​។​ ​ម្នាល​អានន្ទ​ ​បើ​ពួក​ភិក្ខុ​ក្តី​ ​ពួក​ភិក្ខុនី​ក្តី​ ​ពួក​ឧបាសក​ក្តី​ ​ពួក​ឧបាសិកា​ក្តី​ ​ពួក​ព្រះរាជា​ក្តី​ ​ពួក​រាជមហាមាត្យ​ក្តី​ ​ពួក​តិរ្ថិយ​ក្តី​ ​ពួក​សាវ័ក​នៃ​តិរ្ថិយ​ក្តី​ ​ជា​អ្នក​ចូល​មករ​កត​ថា​គត​ ​ជា​ភគវន្ត​ ​ដែល​កំពុង​នៅ​ដោយ​វិហារធម៌​នេះ​ ​ម្នាល​អានន្ទ​ ​តថាគត​ឋិតនៅ​ ​ក្នុង​កណ្តាល​បរិស័ទ​នោះ​ ​ក៏​មានចិត្ត​ឈម​ទៅ​រក​វិវេក​ ​បែរ​ទៅ​រក​វិវេក​ ​ទោរទន់​ទៅ​រក​វិវេក​ ​ស្ងាត់​ចាក​ពួក​គណៈ​ ​ត្រេកអរ​នឹង​នេក្ខម្មៈ​ ​ប្រាសចាក​ធម៌​ ​ដែល​ជាទី​តាំង​នៃ​អាសវៈ​ ​ជា​អ្នកធ្វើ​នូវ​ពាក្យ​ ​ដែល​ប្រកបដោយ​ការដាស់តឿន​ ​ឲ្យ​វៀរចាក​ធម៌​ជាទី​តាំង​នៃ​អាសវៈ​ ​សព្វគ្រប់​ ​ដោយពិត​។​ ​ម្នាល​អានន្ទ​ ​ហេតុ​នោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បើ​មាន​សេចក្តី​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​សម្រេច​ ​នូវ​សុញ្ញ​ត​ផល​សមាបត្តិ​ ​ខាងក្នុង​ ​គឺ​ ​បញ្ចក្ខន្ធ​របស់​ខ្លួន​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​នោះ​ ​ត្រូវ​តាំងចិត្ត​ ​ត្រូវញ៉ាំង​ចិត្ត​ឲ្យ​រីករាយ​ ​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ស្ងាត់​ ​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ខាងក្នុង​ ​តែមួយ​យ៉ាង​។​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636847438318941529
ទៅកាន់ទំព័រ៖