ព្រះត្រៃបិដក ភាគ ២៧

 [​១៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះ​យមរាជ​សាកសួរ​ ​ដេញដោល​ ​សួរឈ្លេច​ឈ្លី​ ​នូវ​ទេវទូត​ទី១​ ​នឹង​បុរស​នោះ​រួចហើយ​ ​ទើប​សាកសួរ​ដេញដោល​ ​សួរឈ្លេច​ឈ្លី​ ​នូវ​ទេវទូត​ទី២​ ​ទៀត​ថា​ ​ម្នាល​បុរស​ ​អ្នកឯង​មិនបាន​ឃើញ​ទេវទូត​ទី២​ ​ដែល​កើត​ប្រាកដ​ ​ក្នុង​មនុស្សលោក​ទេ​ឬ​។​ ​បុរស​នោះ​ ​ក្រាបទូល​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​ឃើញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​យមរាជ​ ​ត្រឡប់​សួរ​បុរស​នោះ​ ​យ៉ាងនេះ​វិញ​ថា​ ​នែ​បុរស​ ​ចុះ​អ្នកឯង​ ​មិនបាន​ឃើញ​ស្ត្រី​ ​ឬ​បុរស​ ​ដែល​មាន​អាយុ៨០ឆ្នាំ​ ​៩០ឆ្នាំ​ ​ឬ១០០ឆ្នាំ​ ​ដែល​ចាស់​គ្រាំគ្រា​អំពី​កំណើត​ ​មាន​ឆ្អឹងជំនី​កោង​ដូចជា​បង្កង់​ផ្ទះ​ ​មាន​កាយ​កោង​ ​កាន់​ឈើច្រត់​ដើរទៅ​ញ័ររន្ធត់​ ​ក្តៅ​អន្ទះសា​ ​មាន​វ័យ​ជ្រុល​ហួសហើយ​ ​មាន​ធ្មេញ​បាក់​ ​មាន​សក់ស្កូវ​ ​មាន​ក្បាល​ឆក​ ​មាន​ក្បាលទំពែក​ ​មាន​ស្បែក​ជ្រួញជ្រីវ​ ​មានខ្លួន​សៅហ្មង​ដោយ​ប្រជ្រុយ​ ​ក្នុង​មនុស្សលោក​ទេ​ឬ​។​ ​បុរស​នោះ​ ​ក្រាបទូល​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​។​ ​
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636847514022211508
ទៅកាន់ទំព័រ៖