ព្រះត្រៃបិដក ភាគ ២៧

 [​១៧៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះ​យមរាជ​សាកសួរ​ ​ដេញដោល​ ​សួរឈ្លេច​ឈ្លី​ ​នូវ​ទេវទូត​ទី២​ ​នឹង​បុរស​នោះ​រួចហើយ​ ​ទើប​សាកសួរ​ដេញដោល​ ​សួរឈ្លេច​ឈ្លី​ ​នូវ​ទេវទូត​ទី៣ទៀត​ថា​ ​ម្នាល​បុរស​ ​អ្នកឯង​មិនបាន​ឃើញ​ទេវទូត​ទី៣​ ​ដែល​កើត​ប្រាកដ​ ​ក្នុង​មនុស្សលោក​ទេ​ឬ​។​ ​បុរស​នោះ​ ​ក្រាបទូល​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​ឃើញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​យមរាជ​ ​ត្រឡប់​សួរ​បុរស​នោះ​ ​យ៉ាងនេះ​វិញ​ថា​ ​នែ​បុរស​ ​អ្នកឯង​មិនបាន​ឃើញ​នូវ​ស្ត្រី​ ​ឬ​បុរស​ ​ដែល​មាន​ជម្ងឺ​ ​ដល់​នូវ​សេចក្តី​លំបាក​ ​ឈឺធ្ងន់​ ​កំពុង​ដេក​ត្រាំ​ក្នុងទឹក​មូត្រ​ ​និង​លាមក​របស់​ខ្លួន​ ​លុះតែ​មាន​ពួក​ជន​ដទៃ​គ្រាហ៍​ ​ទើប​ក្រោក​រួច​ ​មាន​ពួក​ជន​ដទៃ​គ្រាហ៍​ ​ទើប​ចូល​មក​បាន​ ​ក្នុង​មនុស្សលោក​ទេ​ឬ​។​ ​បុរស​នោះ​ ​ក្រាបទូល​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​បានឃើញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​យមរាជ​ ​សួរ​បុរស​នោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​នែ​បុរស​ ​កាល​អ្នកឯង​នោះ​ ​ដឹងក្តី​ឡើង​ ​រហូតដល់​ចាស់​ ​តើមាន​គំនិត​ថា​ ​អាត្មាអញ​ឯង​ ​មាន​ជម្ងឺ​ជា​ធម្មតា​ ​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636847514512089527
ទៅកាន់ទំព័រ៖