ព្រះត្រៃបិដក ភាគ ២៧

 [​១៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះ​យមរាជ​សាកសួរ​ ​ដេញដោល​ ​សួរឈ្លេច​ឈ្លី​ ​នូវ​ទេវទូត​ទី៣​ ​នឹង​បុរស​នោះ​រួចហើយ​ ​ទើប​សាកសួរ​ដេញដោល​ ​សួរឈ្លេច​ឈ្លី​ ​នូវ​ទេវទូត​ទី៤ទៀត​ថា​ ​នែ​បុរស​ ​អ្នកឯង​មិនបាន​ឃើញ​ទេវទូត​ទី៤​ ​ដែល​កើត​ប្រាកដ​ ​ក្នុង​មនុស្សលោក​ទេ​ឬ​។​ ​បុរស​នោះ​ ​ក្រាបទូល​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​មិនបាន​ឃើញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទើប​ព្រះ​យមរាជ​ ​ត្រឡប់​សួរ​បុរស​នោះ​ ​យ៉ាងនេះ​វិញ​ថា​ ​នែ​បុរស​ ​ចុះ​អ្នកឯង​បានឃើញ​ ​នូវ​ព្រះរាជា​ទាំងឡាយ​ ​កាល​ចាប់ចោរ​ ​ដែល​ប្រព្រឹត្ត​អាក្រក់​បាន​ហើយ​ ​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​កម្ម​ក​រណ៍​ផ្សេង​ៗ​ ​គឺ​ឲ្យ​វាយ​ដោយ​រំពាត់​ខ្លះ​ ​ឲ្យ​វាយ​ដោយ​ផ្តៅ​ខ្លះ​ ​ឲ្យ​វាយ​ដោយ​ដំបង​ខ្លី​ខ្លះ​ ​ឲ្យ​កាត់​ដៃ​ខ្លះ​ ​ឲ្យ​កាត់​ជើង​ខ្លះ​ ​ឲ្យ​កាត់​ទាំង​ដៃ​ ​ទាំង​ជើង​ខ្លះ​ ​ឲ្យ​កាត់​ស្លឹកត្រចៀក​ខ្លះ​ ​ឲ្យ​កាត់​ច្រមុះ​ខ្លះ​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636847514968635640
ទៅកាន់ទំព័រ៖