ព្រះត្រៃបិដក ភាគ ២៧

ឲ្យ​កាត់​ទាំង​ស្លឹកត្រចៀក​ ​ទាំង​ច្រមុះ​ខ្លះ​ ​ឲ្យ​ធ្វើ​ពិ​លង្គ​ថា​លិក​កម្ម​ ​គឺ​អំពើ​ ​ដែលគេ​ធ្វើឲ្យ​ដូចជា​ឆ្នាំង​ដាក់​ទឹក​ជ្រក់​ខ្លះ​(​១​)​ ​ឲ្យ​ធ្វើ​នូវ​សង្ខ​មុ​ណ្ឌិ​ក​កម្ម​ ​គឺ​អំពើ​ដែល​គរ​ធ្វើ​ក្បាល​ ​ឲ្យ​រលីង​ដូចជា​សំបក​ស័ង្ខ​ខ្លះ​(​២​)​ ​ឲ្យ​ធ្វើ​នូវ​រាហុមុខ​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើ​មាត់​ ​ឲ្យ​ដូចជា​មាត់​រាហុ​ខ្លះ​(​៣​)​ ​ឲ្យ​ធ្វើ​នូវ​ជោតិ​មា​លិក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើខ្លួន​មនុស្ស​ឲ្យ​ដូចជា​ផ្កាភ្លើង​ខ្លះ​(​៤​)​ ​ឲ្យ​ធ្វើ​នូវ​ហត្ថ​ប្ប​ជោតិក​កម្ម​ ​គឺ​អំពើ​ដែលគេ​ដុត​ដៃ​ខ្លះ​(​៥​)​ ​ឲ្យ​ធ្វើ​នូវ​ឯ​រក​វត្តិ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យ​ដូចជា​ពន្លាត់ស្បែក​ពពែ​ខ្លះ​(​៦​)​ ​ឲ្យ​ធ្វើ​នូវ​ចីរ​ក​វាសិក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យ​ដូចជា​ស្លៀកសំពត់​សម្បកឈើ​ខ្លះ​(​៧​)​ ​ឲ្យ​ធ្វើ​នូវ​ឯ​ណេយ្យ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យ​ដូចជា​ជើង​សត្វ​ទ្រាយ​ខ្លះ​(​៨​)​ ​ឲ្យ​ធ្វើ​នូវ​ពលិ​សមំសិ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ថ្ពក់​មាត់​ដោយ​កាង​ ​ឬ​សន្ទូច​ខ្លះ​(​៩​)​ ​ឲ្យ​ធ្វើ​នូវ​ក​ហាប​ណ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យខូច​សរីរៈ​ ​ប្រមាណ​ប៉ុន​ក​ហា​បណៈ​មួយ​ៗ​ខ្លះ​(​១០​)​ ​ឲ្យ​ធ្វើ​នូវ​ខា​រាប​ត​ច្ឆិ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​យក​ទឹក​ផ្សា​ស្រោច​ខ្លះ​(​១១​)​ ​ឲ្យ​ធ្វើ​នូវ​ប​លី​ឃ​បវត្តិ​ក​កម្ម​ ​គឺ​អំពើ​ដែល​ធ្វើឲ្យ​ដូចជា​បង្វិល​ជើងគុល​ ​ឬ​សសរ​គោល​ខ្លះ​(​១២​)​
​(​១​)​-​(​១២​)​ ​មើល​នយលក្ខណៈ​ ​ក្នុង​មហា​ទុក្ខក្ខន្ធ​សូត្រ​ ​គម្ពីរ​មជ្ឈិមនិកាយ​ ​មូល​បណ្ណា​សកៈ​ ​បឋម​ភាគ​ ​ទំព័រ​ ​៣២០​-​៣២១​។​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636847515766891298
ទៅកាន់ទំព័រ៖