ព្រះត្រៃបិដក ភាគ ២៧

ឲ្យ​ធ្វើ​នូវ​ប​លា​លបី​ឋ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យ​ដូចជា​កណ្តាប់​ចំបើង​ខ្លះ​(​១​)​ ​ឲ្យ​ស្រោច​ប្រេង​ដែល​ក្តៅ​ខ្លះ​ ​ឲ្យ​ឆ្កែខាំ​ខ្លះ​ ​ឲ្យ​ដេក​ផ្ងា​លើ​ឈើ​អណ្តោត​ទាំង​រស់​ខ្លះ​ ​ឲ្យ​កាត់​ក្បាល​ដោយ​ដាវ​ខ្លះ​ ​ដូច្នេះ​ដែរ​ឬទេ​។​ ​បុរស​នោះ​ក្រាបទូល​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​បានឃើញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​យមរាជ​សួរ​បុរស​នោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​នែ​បុរស​ ​កាល​អ្នកឯង​នោះ​ ​ដឹងក្តី​ឡើង​រហូតដល់​ចាស់​ ​តើមាន​គំនិត​ថា​ ​បានឮ​ថា​ ​អ្នកណា​ធ្វើ​នូវ​បាបកម្ម​ទាំងឡាយ​ ​អ្នកនោះ​ ​គេ​នឹង​ធ្វើ​កម្ម​ក​រណ៍​ផ្សេង​ៗ​យ៉ាងនេះ​វិញ​ ​ក្នុង​បច្ចុប្បន្ន​នេះឯង​ ​នឹង​បាច់​និយាយ​ថ្វី​ ​ក្នុង​បរលោក​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ធ្វើអំពើ​ល្អ​ដោយ​កាយ​ ​ដោយ​វាចា​ ​ដោយចិត្ត​ ​ដូច្នេះ​ដែរ​ឬទេ​។​ ​បុរស​នោះ​ ​ក្រាបទូល​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​មិន​អាច​ ​(​នឹង​គិតឃើញ​)​ ​ទេ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​មនុស្ស​ប្រមាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​យមរាជ​ ​ក៏​ត្រាស់​ពន្យល់​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​បុរស​ ​ព្រោះតែ​សេចក្តី​ប្រមាទ​ ​បាន​ជា​អ្នកឯង​ ​មិន​ធ្វើអំពើ​ល្អ​ ​ដោយ​កាយ​ ​ដោយ​វាចា​ ​
​(​១​)​ ​មើល​នយលក្ខណៈ​ ​ក្នុង​មហា​ទុក្ខក្ខន្ធ​សូត្រ​ ​គម្ពីរ​មជ្ឈិមនិកាយ​ ​មូល​បណ្ណា​សកៈ​ ​បឋម​ភាគ​ ​ទំព័រ​ ​៣២០​-​៣២១​។​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636847516192875663
ទៅកាន់ទំព័រ៖