ព្រះត្រៃបិដក ភាគ ២៧

 [​១៥​]​ ​ម្នាល​អានន្ទ​ ​ចុះ​ភិក្ខុ​តាំងចិត្ត​ ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ស្ងាត់​ ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ខាងក្នុង​ ​គឺ​ ​បញ្ចក្ខន្ធ​របស់​ខ្លួន​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ចូលកាន់​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​វិវេក​.​.​.​ ​ចូលកាន់​ទុតិយជ្ឈាន​.​.​.​ ​ចូលកាន់​តតិយជ្ឈាន​.​.​.​ ​ចូលកាន់​ចតុត្ថជ្ឈាន​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​តាំងចិត្ត​ ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ស្ងាត់​ ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ ​ខាងក្នុង​ ​យ៉ាងនេះ​ឯង​។​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុញ្ញ​ត​ផល​សមាបត្តិ​ ​ខាងក្នុង​។​ ​តែ​កាលបើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុញ្ញ​ត​ផល​សមាបត្តិ​ ​ខាងក្នុង​ហើយ​ ​ចិត្ត​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ស៊ប់​ ​មិន​ចុះចិត្តស៊ប់​ ​ក្នុង​សុញ្ញ​ត​ផល​សមាបត្តិ​ខាងក្នុង​ទេ​។​ ​ម្នាល​អានន្ទ​ ​កាលបើ​មានហេតុ​យ៉ាងនេះ​ ​ភិក្ខុ​គង់​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​កាល​អាត្មាអញ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុញ្ញ​ត​ផល​សមាបត្តិ​ ​ខាងក្នុង​ ​ចិត្ត​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ស៊ប់​ ​មិន​ចុះចិត្តស៊ប់​ ​ក្នុង​សុញ្ញ​ត​ផល​សមាបត្តិ​ ​ខាងក្នុង​ទេ​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នកដឹង​ច្បាស់​ ​ក្នុង​ហេតុ​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​បើ​ភិក្ខុ​នោះ​ ​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636847438635459632
ទៅកាន់ទំព័រ៖