ព្រះត្រៃបិដក ភាគ ២៧

ផ្ទៃផែនដី​ខាងក្រោម​ ​នៃ​មហានរក​នោះ​ ​សុទ្ធតែ​ដែក​ ​មាន​ភ្លើង​ឆេះ​ច្រាល​រន្ទាល​ ​ផ្សាយ​ទៅ​ ​បាន​មួយ​រយ​យោជន៍​ជុំវិញ​ ​តាំង​នៅ​សព្វ​ៗ​កាល​។​

 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហានរក​ ​នោះ​ឯង​ ​មាន​អណ្តាត​ភ្លើង​ឆេះ​ឡើង​ ​អំពី​ជញ្ជាំង​ខាងកើត​ ​ឆាប​ដល់​ជញ្ជាំង​ខាងលិច​។​ ​អណ្តាត​ភ្លើង​ឆេះ​ឡើង​ ​អំពី​ជញ្ជាំង​ខាងលិច​ ​ឆាប​ដល់​ជញ្ជាំង​ខាងកើត​។​ ​អណ្តាត​ភ្លើង​ឆេះ​ឡើង​ ​អំពី​ជញ្ជាំង​ខាងជើង​ ​ឆាប​ដល់​ជញ្ជាំង​ខាងត្បូង​។​ ​អណ្តាត​ភ្លើង​ឆេះ​ឡើង​ ​អំពី​ជញ្ជាំង​ខាងត្បូង​ ​ឆាប​ដល់​ជញ្ជាំង​ខាងជើង​។​ ​អណ្តាត​ភ្លើង​ឆេះ​ឡើង​ ​អំពី​ខាងក្រោម​ ​ឆាប​ដល់​ខាងលើ​ ​អណ្តាត​ភ្លើង​ឆេះ​ឡើង​ ​អំពី​ខាងលើ​ ​ឆាប​ដល់​ខាងក្រោម​។​ ​បុរស​នោះ​ ​ក៏​រងទុក្ខ​វេទនា​ ​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​ក្នុង​មហានរក​នោះ​ ​បើ​បាបកម្ម​មិនទាន់​អស់​ត្រឹមណា​ ​ក៏​មិនទាន់​ស្លាប់​ត្រឹមនោះ​។​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636847518082923767
ទៅកាន់ទំព័រ៖