ព្រះត្រៃបិដក ភាគ ២៧

 [​១៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​កន្លង​កាល​វែងឆ្ងាយ​ទៅ​ម្តង​ៗ​ ​មាន​សម័យ​ដែល​ពួក​និរយបាល​ ​បើកទ្វារ​ខាងកើត​ ​នៃ​មហានរក​នោះ​។​ ​បុរស​នោះ​ ​ក៏​ស្ទុះ​ដ៏​រហ័ស​ទៅត្រង់​ទ្វារ​នោះ​។​ ​កាលដែល​បុរស​នោះ​ស្ទុះ​ទៅ​ ​ដោយ​សន្ទុះ​ដ៏​រហ័ស​ ​ភ្លើង​ក៏​ឆេះ​ស្បែក​ក្រៅ​ផង​ ​ឆេះ​ស្បែក​ក្នុង​ផង​ ​ឆេះ​សាច់​ផង​ ​ឆេះ​សរសៃ​ផង​ ​ឆេះ​ឆ្អឹង​ផង​ ​ហុយផ្សែង​ទ្រលោម​ឡើង​ ​កាល​លើកជើង​ឡើង​រត់​ទៅ​ ​ភ្លើង​ក៏​នៅតែ​ឆេះ​ ​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បុរស​នោះ​តាំង​នោះ​ ​(​ក្នុង​ទីនោះ​)​ ​ជាច្រើន​ឆ្នាំ​ ​ទ្វារ​នោះ​ ​ក៏​និរយបាល​បិទ​ទៅវិញ​។​ ​បុរស​នោះ​ ​រងទុក្ខ​វេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​ក្នុង​មហានរក​នោះ​ ​បើ​បាបកម្ម​មិនទាន់​អស់​ត្រឹមណា​ ​ក៏​មិនទាន់​ស្លាប់​ត្រឹមនោះ​។​
 [​១៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​កន្លង​កាល​វែងឆ្ងាយ​ទៅ​ម្តង​ៗ​ ​មាន​សម័យ​ដែល​ពួក​និរយបាល​ ​បើកទ្វារ​ខាងលិច​ ​នៃ​អវ​ចីម​ហាន​រក​នោះ​។​បេ​។​ ​បើកទ្វារ​ខាងជើង​។​បេ​។​ ​បើកទ្វារ​ខាងត្បូង​។​ ​បុរស​នោះ​ ​ក៏​ស្ទុះ​ដោយ​សន្ទុះ​ដ៏​រហ័ស​ ​ទៅត្រង់​ទ្វារ​នោះ​។​ ​កាល​បុរស​នោះ​ ​ស្ទុះ​ទៅ​ ​ដោយ​សន្ទុះ​ដ៏​រហ័ស​ ​ភ្លើង​ក៏​ឆេះ​ស្បែក​ក្រៅ​ផង​ ​ឆេះ​ស្បែក​ក្នុង​ផង​ ​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636847518342928639
ទៅកាន់ទំព័រ៖