ព្រះត្រៃបិដក ភាគ ២៧

ឆេះ​សាច់​ផង​ ​ឆេះ​សរសៃ​ផង​ ​ឆេះ​ឆ្អឹង​ផង​ ​ហុយផ្សែង​ទ្រលោម​ឡើង​ ​កាល​លើកជើង​ឡើង​រត់​ទៅ​ ​ភ្លើង​ក៏​នៅតែ​ឆេះ​ប្រាកដ​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បុរស​នោះ​តាំង​នោះ​ ​(​ក្នុង​ទីនោះ​)​ ​ជាច្រើន​ឆ្នាំ​ ​ទ្វារ​នោះ​ក៏​និរយបាល​បិទ​ទៅវិញ​។​ ​បុរស​នោះ​រងទុក្ខ​វេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​ក្នុង​មហានរក​នោះ​ ​បើ​បាបកម្ម​មិនទាន់​អស់​ត្រឹមណា​ ​ក៏​មិនទាន់​ស្លាប់​ត្រឹមនោះ​។​
 [​១៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​កន្លង​កាល​វែងឆ្ងាយ​ទៅ​ម្តង​ៗ​ ​មាន​សម័យ​ដែល​ពួក​និរយបាល​ ​បើកទ្វារ​ខាងកើត​នៃ​មហានរក​នោះ​។​ ​បុរស​នោះ​ក៏​ស្ទុះ​ទៅ​ ​ដោយ​សន្ទុះ​ដ៏​រហ័ស​ ​ទៅត្រង់​ទ្វារ​នោះ​។​ ​កាល​បុរស​នោះ​ស្ទុះ​ ​ដោយ​សន្ទុះ​ដ៏​រហ័ស​ ​ភ្លើង​ក៏​ឆេះ​ស្បែក​ក្រៅ​ផង​ ​ឆេះ​ស្បែក​ក្នុង​ផង​ ​ឆេះ​សាច់​ផង​ ​ឆេះ​សរសៃ​ផង​ ​ឆេះ​ឆ្អឹង​ផង​ ​ហុយផ្សែង​ទ្រលោម​ឡើង​ ​កាល​លើកជើង​ឡើង​រត់​ទៅ​ ​ភ្លើង​ក៏​នៅតែ​ឆេះ​ប្រាកដ​ ​ដូច្នោះឯង​។​ ​បុរស​នោះ​ ​ក៏​ស្ទុះ​ចេញទៅ​តាម​ទ្វារ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ ​គូថ​នរក​(​១​)​ ​ដ៏​ធំ​ ​តាំងនៅ​បន្ទាប់គ្នា​ ​នឹង​មហានរក​នោះ​ឯង​។​ ​បុរស​នោះ​ ​ធ្លាក់ទៅក្នុង​គូថ​នរក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​គូថ​នរក​នោះ​សោត​ ​មាន​សត្វ​ទាំងឡាយ​ ​មាត់ស្រួច​ដូច​ម្ជុល​ ​កកេរ​ស្បែក​ក្រៅ​ ​លុះ​កកេរ​ស្បែក​ក្រៅ​ហើយ​ ​កកេរ​ស្បែក​ក្នុង​ ​លុះ​កកេរ​ស្បែក​ក្នុង​ហើយ​ ​
​(​១​)​ ​ប្រែថា​ ​នរក​ពេញ​ហៀរ​ដោយ​លាមក​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636847518679567893
ទៅកាន់ទំព័រ៖