ព្រះត្រៃបិដក ភាគ ២៧

នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ខ្ញុំ​ស្រេកទឹក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​យក​កង្វេរ​ដែក​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​សព្វ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​មក​បើក​មាត់​បុរស​នោះ​ ​ហើយ​បង្អក​ទឹក​ទង់ដែង​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​សព្វ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​ទៅ​ក្នុង​មាត់​។​ ​ទឹក​ទង់ដែង​នោះ​ ​ក៏​ឆេះ​បបូរមាត់​ ​ឆេះ​មាត់​ ​ឆេះ​បំពង់ក​ ​ឆេះ​ពោះ​ ​នាំ​យក​ទាំង​ពោះវៀនធំ​ ​ទាំង​ពោះវៀនតូច​ ​របស់​បុរស​នោះ​ ​ចេញ​មក​ខាងក្រោម​។​ ​បុរស​នោះ​រងទុក្ខ​វេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​ក្នុង​នរក​នោះ​ ​បើ​បាបកម្ម​នោះ​ ​មិនទាន់​អស់​ត្រឹមណា​ ​ក៏​មិនទាន់​ស្លាប់​ត្រឹមនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​បោះ​ទម្លាក់​បុរស​នោះ​ ​ទៅ​ក្នុង​មហានរក​វិញ​។​
 [​១៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​រាវ​ធ្លាប់​មាន​មក​ហើយ​ថា​ ​ព្រះ​យមរាជ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​បានឮ​ថា​ ​សត្វ​ទាំងឡាយ​ណា​ ​ធ្វើបាប​កម្ម​ក្នុង​លោក​ ​សត្វ​នោះ​ឯង​ ​រមែង​ត្រូវ​គេ​ធ្វើ​កម្ម​ក​រណ៍​ផ្សេង​ៗ​ ​មាន​សភាព​យ៉ាងនេះ​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​សូមឲ្យ​បាន​អត្តភាព​ជា​មនុស្ស​ ​ឲ្យ​ទាន់​ព្រះ​តថាគត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ត្រាស់​ឡើង​ក្នុង​លោក​ ​សូមឲ្យ​អាត្មាអញ​ ​ចូល​ទៅ​អង្គុយ​ជិត​ព្រះមានព្រះភាគ​អង្គ​នោះ​ ​បើ​ព្រះ​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636847519927109249
ទៅកាន់ទំព័រ៖